នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សហការី លោក លោកស្រី ថ្នាក់ដឹកនាំ ក្នុងរចនាសម្ព័ន្ធ រដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក និងមន្រ្តីជំនាញ។ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានលើកឡើងអំពីការរាយការណ៍ដោយសង្ខេបអំពីស្ថានភាពមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តសៀមរាប ដែលកំពុងអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានផ្តល់នូវក្របខ័ណ្ឌគតិយុត្ត ឱ្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជានីតិបុគ្គលសាធារណៈ ត្រូវគ្រប់គ្រងតាមគោលការណ៍ នៃរដ្ឋបាលឯកភាពដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ការជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈគោលនយោបាយ វិមជ្ឈការ និង វិសហមជ្ឈការ ក្នុងការសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឆ្លើយតបបញ្ហាខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវរយៈពេលវែងតាមរយៈគោលនយោបាយ ស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីធានាដល់ដំណើរការផ្ទេរមុខងារ និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងកិច្ចប្រជុំនេះដែលលោកបានសំណូមពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា មេត្តាយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ បទឧទ្ទេស ព្រមទាំង លើកជាចម្ងល់សំណួរ សំណូមពរដល់ ឯកឧត្តម រដ្ឋលេខា ធិការ និងសហការី ដើម្បីធ្វើការបកស្រាយបំភ្លឺ នូវចម្ងល់ និងបញ្ហាប្រឈមដែលកើតមានរយៈកាលកន្លងមកផងដែរ៕
កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ
- 70
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 70
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 70
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 70
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 70
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 70
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 70
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 70
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 70
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 70
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 70
- ដោយ vannak