នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តជាស្ត្រី ចំនួន៣រូប និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំស្តីពី “កំពូលស្រ្តីអាស៊ានលើកទី២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និងប្រមុខដឹកនាំនៃប្រទេសសមាជិកអាស៊ាន ស្រ្តីជាថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ានតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) ដោយមានអ្នកចូលរួមសរុបប្រមាណ ៨០០នាក់ ខណៈដែលមានប្រមាណ៣០០នាក់ជាថ្នាក់ដឹកនាំនិងស្ត្រីជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នអញ្ជើញចូលរួមផ្ទាល់នៅវិមានសន្ដិភាព រាជធានីភ្នំពេញ និងប្រមាណ ៥០០នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom) ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី សហការជាមួយអង្គការអុកស្វាមនៅកម្ពុជា ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីភាគីពាក់ព័ន្ធនៅកម្ពុជា និងអាស៊ាន ក៏ដូចជាប្រមូលមតិយោបល់បន្ថែមទៀតដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនេះនៅកម្ពុជានាពេលអនាគតផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និង ទៅអនាគត, ស្ត្រី នឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពរឹងមាំ ដូចនេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្រ្តី និងការចូលរួមសហការដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ។ ជាក់ស្ដែង, សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាន និង កំពុង ប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ។ ម្យ៉ាងវិញទៀត, ស្ត្រីភាគច្រើន ចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ, កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឱ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្តល់ការគាំទ្រតាមការចាំបាច់ ។ ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងលើ សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏ដូចជាបំផុសសក្ដានុពលសហគ្រិនស្ត្រី និងបង្កភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗនានា យើងគួរពិនិត្យ និង ផ្តល់ ការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖ ទី១.រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហ គ្រាសធុន មីក្រូ តូច និង មធ្យម និង សហគ្រិនស្ត្រី រួមទាំងការកែលម្អនូវក្របខណ្ឌគតិយុត្ត និង ផ្នត់ គំនិតសង្គមដែលរារាំងដល់សក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ។ ទី២. ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ ជំនាញ (Upskilling) និង បណ្តុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្ត្រី និង ក្មេងស្រី រួមទាំង កម្មវិធីអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) ។ ទី៣. លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ឌីជីថល សម្រាប់ស្ត្រី និង ក្មេងស្រី តាមរយៈការផ្ដល់ នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល (Financial and Digital Literacy) និងការសម្រួលលទ្ធភាព ទទួលឥណទាន ទីផ្សារ និង ព័ត៌មាន ក្នុងការចាប់ផ្តើម និង អភិវឌ្ឍអាជីវកម្ម ។ ទី៤.ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, វិធានការគោលនយោបាយ នានាផ្នែកគាំពារសុខុមាភាពគ្រួសារ និង ការឆ្លើយតបលើការងារថែទាំគ្រួសារ និង ការងារផ្ទះរបស់ ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈលើវិស័យសេវាថែទាំ និង សុខុមាលភាពសង្គម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថាបើកិច្ចប្រជុំស្តីពី “កំពូលស្រ្តីអាស៊ានលើកទី២”
- 85
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ក្នុងខេត្តសៀមរាប សាទរយ៉ាងឱឡារឹកចំពោះការដាក់ រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- 85
- ដោយ vannak
-
កិច្ចប្រជុំស្ដីពីការវិភាគស្ថានភាព និងរៀបចំគម្រោងអាទិភាពផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីគ្រាំរំកិល និងផែនការយុទ្ធសាស្តថវិការដ្ឋបាលខេត្តឆ្នាំ២០២៤-២០២៦
- 85
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរពេទ្យកុមារអង្គរ
- 85
- ដោយ vannak
-
កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បង្កើនការល្បាត ពេលថ្ងៃ-យប់ ដេីម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងក្រុងសៀមរាប
- 85
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីការរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស «រមណីយដ្ឋាន ប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។
- 85
- ដោយ vannak
-
ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំបច្ចេកទេសដើម្បីប្រមូលធាតុចូល សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ
- 85
- ដោយ vannak
-
សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិស្ដីពីការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, ថ្ងៃទី១៧ កញ្ញា ២០២៣
- 85
- ដោយ vannak
-
សូមអបអរសាទរការដាក់រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 85
- ដោយ vannak
-
កិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- 85
- ដោយ vannak
-
កិច្ចប្រជុំកំណត់ទីតាំងបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងដំណាក់កាលសាកល្បង និងទីតាំងដំឡើងម៉ាស៊ីន
- 85
- ដោយ vannak