រសៀលថ្ងៃព្រហស្បតិ៍ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៣និង០០នៅបន្ទប់ប្រជុំវីដេអូ comfirent របស់រដ្ឋបាលសាលាខេត្ត មានកិច្ចពិភាក្សាការងារស្តីអំពីការដាក់ឲ្យដំណើរការក្នុងការត្រួតពិនិត្យអំពូលតាមប្រព័ន្ធCMS សម្រាប់គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ និងគម្រោង ៥០០អំពូលក្នុងក្រុងសៀមរាបខេត្តសៀមរាប ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោកតាកាហ្ស៉ី អាអុគិ ប្រធានផ្នែកលក់នៃក្រុមហ៊ុនមីនេបៀ ( ខេមបូឌា) លោកថៃ ប៊ុនណាត វិស្វករ លន សុភ័ក្រ្ត ប្រធានគម្រោងទីក្រុងវៃឆ្លាតខេត្តសៀមរាប និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់។ ក្នុងកិច្ចពិភាក្សាការងារនារសៀលនេះដែរគឺបានពិភាក្សាគ្នាអំពីតម្លៃនៃសេវាកម្ម O&M និងបានស្នើឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពកំណត់តម្លៃនៃសេវាកម្ម ឡើងវិញដោយបច្ចុប្បន្នតម្លៃក្នុងរដ្ឋបាលខេត្តត្រូវទូទាត់ជូនក្រុមហ៊ុនមីនេបៀ(ខេមបូឌា) មិនទាន់មានតម្លៃជាគោលនៅឡើយ ដោយខាងក្រុមហ៊ុនធ្វើការកំណត់តម្លៃតាម ចំនួនអំពូលដែលបានតម្លើងរួច និងផ្នែកតាមគម្រោងនីមួយៗ។ សេវាកម្ម ការដាក់ឲ្យដំណើរការ និងការត្រួតពិនិត្យអំពូលតាមប្រព័ន្ធ O&M ឬសេវាកម្ម O&M នឹងបង្កើតអត្ថប្រយោជន៍មួយចំនួនដល់រដ្ឋបាលខេត្តសៀមរាបហើយអត្ថប្រយោជន៍នោះគឺការសន្សំសំចែថាមពលអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័ន(co2) ដោយមុខការងារបន្ថែមបន្ថយពន្លឺ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នក្រុមហ៊ុនបានដំឡើងអំពូលឆ្លាតវៃសរុបបានប្រមាណជា ១៨.៨៨០អំពូល នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងបានចូលរួមសន្សំសំចៃថ្លៃអគ្គិសនីបានប្រមាណជាង ១លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំសម្រាប់រាជរដ្ឋាភិបាលកម្ពុជាផងដែល៕
ជំនួបពិភាក្សាការងារស្តីអំពីការដាក់ឲ្យដំណើរការក្នុងការត្រួតពិនិត្យអំពូលតាមប្រព័ន្ធCMS សម្រាប់គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ
- 64
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 64
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 64
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 64
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 64
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 64
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 64
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 64
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 64
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 64
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 64
- ដោយ vannak