នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ នៅព្រះរាជដំណាក់ក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តសៀមរាបបានរៀបចំព្រះរាជពិធីបុណ្យខួបទី១០០ នៃទិវាប្រសូត និងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ នៃការសោយទីវង្គតរបស់ព្រះអង្គ ក្រោមអធិបតីភាពឯកឧត្ដម អ៊ាង ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ លោកលោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាពទាំងអស់ក្នុងខេត្ត មន្ត្រីអ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តជាច្រើនរូប។ព្រះរាជពិធីបុណ្យនាឱកាសនេះដែរ គឺដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ លើសពីជីវិតដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជារាស្ត្ររបស់ ព្រះបរមរតនកោដ្ឋ និងរំលឹកនូវគុណូបការៈគុណរបស់ព្រះអង្គ ដែលបានបន្សល់ទុកនូវស្នាព្រះហស្ដ នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដែលជាពិសេសនោះ គឺជោគជ័យរបស់ប្រទេសកម្ពុជាយើង ក្នុងការដណ្តើមយកឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេស នាឆ្នាំ១៩៥១ និងការទាមទានូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីសំណាក់សៀមឈ្លានពាន នាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមទ្ធិផលធំៗជាច្រើនផងដែរ។ ក្នុងឱកាសនោះដែរ ក្នុងនាមជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមសម្តែងឱ្យឃើញពីក្តីសោកស្តាយ អាឡោះអាល័យ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម ចំពោះស្នាព្រះហស្ថរបស់ព្រះករុណា ដែលបានបន្សល់ទុកនូវសមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ សម្រាប់កូនចៅ ប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស។គួររំលឹកថា ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ព្រះអង្គបានឡើងគ្រងរាជ្យ ពីឆ្នាំ១៩៤១ ដល់១៩៥៥ និងម្ដងទៀតគឺចាប់ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០០៤ ។ ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០១ នឹង ២០នាទីយប់ នៅទីក្រុងប៉េកាំងប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ៣រសៀល។ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តសៀមរាប តែងតែរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិ ដើម្បីបង្ហាញនូវការគោរពស្រឡាញ់ ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គ និងរំលឹកថ្វាយចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តសីហនុ ក្នុងការរំលឹកនូវគុណូបការៈរបស់ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុក នូវស្នាព្រះហស្ថនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដល់កូនចៅជំនាន់ក្រោយមកទល់បច្ចុប្បន្ននេះ៕
រដ្ឋបាលខេត្តសៀមរាប រៀបចំព្រះរាជពិធីបុណ្យខួបទី១០០ នៃទិវាប្រសូត និងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ
- 173
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ក្នុងខេត្តសៀមរាប សាទរយ៉ាងឱឡារឹកចំពោះការដាក់ រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- 173
- ដោយ vannak
-
កិច្ចប្រជុំស្ដីពីការវិភាគស្ថានភាព និងរៀបចំគម្រោងអាទិភាពផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីគ្រាំរំកិល និងផែនការយុទ្ធសាស្តថវិការដ្ឋបាលខេត្តឆ្នាំ២០២៤-២០២៦
- 173
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរពេទ្យកុមារអង្គរ
- 173
- ដោយ vannak
-
កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បង្កើនការល្បាត ពេលថ្ងៃ-យប់ ដេីម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងក្រុងសៀមរាប
- 173
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីការរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស «រមណីយដ្ឋាន ប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។
- 173
- ដោយ vannak
-
ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំបច្ចេកទេសដើម្បីប្រមូលធាតុចូល សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ
- 173
- ដោយ vannak
-
សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិស្ដីពីការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, ថ្ងៃទី១៧ កញ្ញា ២០២៣
- 173
- ដោយ vannak
-
សូមអបអរសាទរការដាក់រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 173
- ដោយ vannak
-
កិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- 173
- ដោយ vannak
-
កិច្ចប្រជុំកំណត់ទីតាំងបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងដំណាក់កាលសាកល្បង និងទីតាំងដំឡើងម៉ាស៊ីន
- 173
- ដោយ vannak