រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត​ អនុញ្ញាត​ឱ្យប្រធានតំណាងអង្គការ​ Dail​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព្រឹកថ្ងៃព្រហស្បតិ៍ ២កើតខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៩:០០ នាទីក្នុងបន្ទប់ប្រជុំលេខ ៣ របស់រដ្ឋបាលខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាកខេត្តសៀមរាប បានអនុញ្ញាតឲ្យលោកស្រី Sok Mija ប្រធានតំណាងអង្គការ Dail Community ចូលជួបសម្តែងការគួរសម​ និងមានការអញ្ជើញចូលរួមពីមន្ត្រី ទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិ និងលោក លោកស្រី អមដំណើរប្រតិភូ។សូមបញ្ជាក់ផងដែរថាអង្គការDail Community គឺជាអង្គការក្រៅរដ្ឋាភិបាលដែលបានដំណើរការក្នុង ប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលកំពុងដំណើរការមនុស្សធម៌ទៅដល់ប្រជាជនក្រីក្រ និងកុមារកម្ពុជាអស់រយៈពេល ១៦ឆ្នាំកន្លងមកហើយ។ អង្គការDail Community បានផ្ដល់អាហាររូបត្ថម្ភជីកអណ្ដូងទឹកស្អាត ផ្ដល់ទូកនេសាទ ផ្តល់ផ្ទះផ្តល់អាហារូបករណ៍ បណ្ណាល័យ កីឡា សិល្បៈផ្ដល់ជំនាញវិជ្ជាជីវៈ ផ្នែកកាត់ដេរ ជួសជុលម៉ូតូផ្នែកសម្ផស្ស ផ្នែកដុតនំ ផ្តល់បន្ទប់សង្គ្រោះបឋមសម្រាប់ប្រជាជន និងកុមារដែលរស់នៅក្នុងតំបន់ដែលអង្គការនេះចុះសកម្មភាពសប្បុរសធម៌។ លោកស្រី Sok Mija ប្រធានតំណាងអង្គការ Dail Community ប្រចាំប្រទេសកម្ពុជា និងផ្ដល់ជូនម៉ាស៊ីនពិនិត្យភ្នែកនិងគ្រឿងបរិក្ខាពេទ្យមួយចំនួនមកពីប្រទេសកូរ៉េជូនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្តសៀមរាបផងដែរ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោកស្រី ប្រធានតំណាង អង្គការ Dail Community និងក្រុមការងារដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញ ចូលរួម ក្នុងពិធីជំនួបសម្ដែងការគួរសមនាពេលនេះ៕

អត្ថបទទាក់ទង