ក្រោមម្លប់សន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាព និងការអនុវត្តតាមគោលនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វេីឱ្យជំងឺកូវីដ-១៩មានការថមថយ កត្តានេះបានធ្វេីឱ្យប្រជាពលរដ្ឋមានសិទ្ធសេរីការដេីរហេីរគ្រប់ទីកន្លែង ក៏ដូចគោរពប្រតិបត្តិនូវទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ដែលបុព្វបុរសដូនតា បានបដិបត្តិតរៀងមក ទៅតាមរដូវកាលនៃពិធីបុណ្យនីមួយៗ សំខាន់នោះក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។ក្នុងដំណើរកម្សាន្តនៅខេត្តសៀមរាបប្រជាពលរដ្ឋបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភាបាលកម្ពុជា និង ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត លើការអភិវឌ្ឍន៍ខេត្តសៀមរាប នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ក៏ដូចជាសោភណ្ឌភាពនៅតាមដងស្ទឹងប្រវត្តិសាស្ត្រ និង តំបន់រមណីយដ្ឋានអង្គរ ប្រកបទៅដោយបរិស្ថាន អនាម័យល្អ ដែលបានធ្វើការទាក់ទាញនូវអារម្មណ៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។ តាមការបញ្ជាក់របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះមានភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាបឆ្នាំ២០២២ មានចំនួនប្រមាណ ៣០៩ ៥០៣ នាក់ កេីន ១១៩,១៦% បើធៀបទៅ២០២១ ចំនួនប្រមាណ ១៤១ ២១៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ៣០០ ០០០នាក់ កេីន ១១៤,២៨% ធៀបឆ្នាំ២០២១ ចំនួនប្រមាណ ១៤០ ០០០នាក់ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅរមណីយដ្ឋានអង្គរ , ឧទ្យានជាតិភ្នំគូលែន ,តំបន់ទន្លេសាប និង សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗ ព្រមទាំងភ្ញៀវទេសចរបរទេសចំនួន ៩ ៥០៣នាក់ កេីន ៦៧៩,៥៧% ធៀបឆ្នាំ២០២១ ចំនួន ១ ២១៩នាក់។ ក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនេះ បានធ្វេីឱ្យមានចំណូលហូរចូលចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ដែលបានមកពីការចំណាយថ្លៃស្នាក់នៅ ម្ហូបអាហារ ការធ្វើដំណើរ ការចំណាយទិញវត្ថុអនុស្សាវរីយ៍ មគ្គុទ្ទេសក៏ និងការចំណាយទៅលើសេវាកម្មផ្សេងៗ ជាច្រើនទៀតផង ៕
ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជា ៣០៩ ៥០៣នាក់ ចូលមកកាន់ខេត្តសៀមរាបនឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២២
- 103
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តសៀមរាប
- 103
- ដោយ vannak
-
យុវជននៅខេត្តសៀមរាបចំនួន៣០០នាក់ បានទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល ៦ខែពីសមាគមក្លឹបទេសចរណ៍សៀមរាប
- 103
- ដោយ vannak
-
ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ
- 103
- ដោយ vannak
-
សន្និសីទលើកទី១ ក្រោមប្រធានបទ ការគ្រប់គ្រងកាកសំណល់ភក់
- 103
- ដោយ vannak
-
ជំនួបសម្តែងការគួសមរបស់គណៈប្រតិភូសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង
- 103
- ដោយ vannak
-
ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន
- 103
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយប្រតិភូខេត្តShaanxi នៃសាធារណរដ្ឋប្រជាមានិតចិន
- 103
- ដោយ vannak
-
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ៣៣១នាក់
- 103
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យនានា នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន
- 103
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០១ សសរ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង
- 103
- ដោយ vannak