ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទទួលគម្រោងជួសជុលប្រាសាទតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលគម្រោងជួសជុលប្រាសាទតាកែវ ជាគម្រោងសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងចិន អនុវត្តដោយក្រុមការងារនៃរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA ដែលបានចាប់ផ្តើមពីឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៨។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយ និងកិច្ចសហប្រតិបត្តិការទ្វេភាគីនានា នឹងបន្តចូលរួមកាន់តែសកម្មក្នុងកិច្ចការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ឱ្យបានកាន់តែខ្លាំងក្លា ដូចដែលភាគីមិត្តបាននិងកំពុងធ្វើក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងការគាំទ្រភាពជាដៃគូអាស៊ាន-ចិន ក្នុងក្របខណ្ឌអាស៊ានតាំងពីដើមរៀងមក។ ការជួយរបស់ចិនសម្រាប់កិច្ចការអភិរក្សប្រាសាទមានតាំងពីឆ្នាំ ១៩៩៣ មក ជាក់ស្ដែងគម្រោងជួសជុលប្រាសាទតាកែវ បានចាប់ផ្តើមពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៨ និងបន្តជួសជុលប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរ។ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញស្មារតីស្មោះស្ម័គ្រចំពោះចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា-ចិន។ ឯកឧត្តមមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនមានជាង១ពាន់ឆ្នាំមកហើយ តាមរយៈកំណត់ហេតុ និងសៀវភៅប្រវត្តិសាស្រ្តជាច្រើននិយាយរឿងរ៉ាវនៃអារ្យធម៌ប្រទេសទាំងពីរ។ ហើយគម្រោងជួសជុលប្រាសាទតាកែវ ធ្វើឡើងក្នុងក្របខណ្ឌអង្គការយូណេស្កូដែលបានជួយកម្ពុជាក្នុងការអភិរក្សមរតកវប្បធម៌របស់ខ្លួន។ ឯកឧត្តមនាយករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា គម្រោងជួសជុលនេះនឹងផ្ដល់ផលប្រយោជន៍ច្រើនដល់កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការផ្លាស់ប្ដូរនៃអារ្យធម៌បណ្ដាប្រទេសនៅក្នុងពិភពលោក។ ចិនគាំទ្រ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសកម្ពុជាក្នុងការអភិរក្សប្រាសាទ និងជួយជំរុញផ្ដាស់ប្ដូរសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីជំរុញការផ្សារភ្ជាប់គ្នារវាងប្រជាជននិងប្រជាជន។ ឯកឧត្តមនាយករដ្ឋមន្រ្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិកម្ពុជា-ចិន នឹងរួមចំណែកយ៉ាងសំខាន់ និងធ្វើឱ្យប្រជាជននិងប្រជាជន ស្វែងយល់ពីអារ្យធម៌ពីគ្នាថែមមួយកម្រិតទៀត៕
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទទួលគម្រោងជួសជុលប្រាសាទតាកែវ ដែលជាគម្រោងសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា និងចិននៅ
- 87
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តសៀមរាប
- 87
- ដោយ vannak
-
យុវជននៅខេត្តសៀមរាបចំនួន៣០០នាក់ បានទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល ៦ខែពីសមាគមក្លឹបទេសចរណ៍សៀមរាប
- 87
- ដោយ vannak
-
ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ
- 87
- ដោយ vannak
-
សន្និសីទលើកទី១ ក្រោមប្រធានបទ ការគ្រប់គ្រងកាកសំណល់ភក់
- 87
- ដោយ vannak
-
ជំនួបសម្តែងការគួសមរបស់គណៈប្រតិភូសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង
- 87
- ដោយ vannak
-
ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន
- 87
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយប្រតិភូខេត្តShaanxi នៃសាធារណរដ្ឋប្រជាមានិតចិន
- 87
- ដោយ vannak
-
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ៣៣១នាក់
- 87
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យនានា នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន
- 87
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០១ សសរ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង
- 87
- ដោយ vannak