
ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាង ថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។ ជាពិសេស បានបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ និង ធ្វើឲ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក អរគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវបានបន្តទៀតថា ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើង ដើម្បីអភិវឌ្ឍន៍ប្រទេសយើង ការពារឱ្យបានដាច់ខាតនូវនាវាសន្តិភាព ស្ថិរភាពសង្គម និងផ្តល់ឱ្យជាតិរបស់យើងនូវកិត្តិនាមរបស់ខ្លួនឡើងវិញ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២២) គឺជាខួប៣០ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ទៅក្នុងបេតិកភណ្ឌពិភពលោក ហើយបេតិកភណ្ឌអង្គរនឹងមិនត្រូវបានបំភ្លេចឡើយ ។ ចំណែកឯការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្កត់ធ្ងន់ថា៖«ការថែរក្សា និងការអភិរក្សអង្គរ» ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា ហេតុនេះក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើង ដើម្បីអភិវឌ្ឍប្រទេសយើង ការពារឲ្យបានដាច់ខាតនូវនាវាសន្តិភាព ស្ថិរភាពសង្គម និងផ្តល់ឲ្យជាតិរបស់យើងនូវកិត្តិនាមរបស់ខ្លួនឡើងវិញ។ បេតិកភណ្ឌអង្គរនឹងមិនត្រូវបានបំភ្លេចឡើយ ចំណែកឯការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា ។ ក្នុងនោះដែរលោកជំទាវបាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៤០លានរៀល ឧបត្ថម្ភដល់កម្មវិធី និងមានពិធីរាប់បាត្រព្រះសង្ឃចំនួន ១៣០អង្គ ផងដែរ ។
ពិធីរំលឹកគុណអង្គរ ត្រូវបានប្រារព្ធឡើងមានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ នៅបរិវេណតំបន់អង្គរ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី និងកម្មវធីកម្សាន្តជាច្រើនទៀត ។ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៤ដល់១៦ខែធ្នូជារៀងរាល់ឆ្នាំគិតចាប់ពីឆ្នាំ២០២២នេះតទៅ ហើយនឹងចូលរួមចំណែកដ៏សំខាន់ជាមួយផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាប ព្រមទាំងក្រសួង/ស្ថាប័នពាក់ព័ន្ធ តាមរយៈការបំផុសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ០១នាក់ ចូលរួមទស្សនាអង្គរយ៉ាងហោចណាស់០១ដងក្នុង០១ឆ្នាំ ពោលគឺមកទស្សនាហើយ ចង់មកទស្សនាទៀត៕