
សូមបញ្ជាក់ផងដែរថា រសៀលនេះក្រុមការងារពុំបានដឹកជញ្ជូនបងប្អូនពីខេត្តសៀមរាបទៅភ្នំពេញវិញទេ ដោយរង់ចាំចេញដំណេីរនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០ព្រឹកវិញ នៅទីតាំងបុរីមន្ទីរជុំវិញខេត្ត ផ្លូវកែង ៦០ម៉ែត្រ ជាមួយផ្លូវត្រាំនាគ។ ការចេញដំណើរអាចធ្វើចាប់ពីម៉ោង ៥៖៣០នាទី ចេញបន្តបន្ទាប់រហូតអស់រថយន្ត ដោយមិនមានការកក់សំបុត្រមុននោះទេ។
ទន្ទឹមនឹងនេះ បងប្អូនប្រជាពករដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការដឹកជញ្ជូនដោយឥតថ្លៃ៕
សូមជូនតំណភ្ជាប់នៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប : Administration Center of Siem Reap Provincial Departments
https://maps.app.goo.gl/AHcipzBcLCQiCtPp8?g_st=ic