
ថ្លែងក្នុងជំនួបសម្ដែងការគួរសមនេះដែរលោក នាក់ ណេរ៉ុន អភិបាលរងខេត្តបាមានប្រសាសន៍ថា ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន បានចងសម្ព័ន្ធមេត្រីភាពនិងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្ត-ក្រុងចំនួន ៣០ នៃសាធារណរដ្ឋប្រជាមានិតចិនរួមមាន បានចុះអនុស្សារណៈ នៃការយោគយល់គ្នា ចំនួន ០៩ ខេត្ត-ក្រុង បានចុះកិច្ចព្រមព្រៀងចំនួន០៦ខេត្ត-ក្រុង និងបានធ្វើលិខិតផ្ដួចផ្ដើមចំនួន១៥ខេត្ត-ក្រុង។ លោកអភិបាលរងខេត្តបានបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិនបានផ្ដល់ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សបច្ចេកទេសជួសជុល ប្រាប្រាសាទខ្មែរចំនួន០២ ក្នុងតំបន់អង្គរគឺ ប្រាសាទចៅសាយទេពតានិងប្រាសាទតាកែវ ដែលមកដល់ពេលនេះបានបញ្ចប់ជាស្ថាពរហើយ ក៏បានគ្រោងក្នុងការផ្ដល់ជំនួយបច្ចេកទេស សម្រាប់ការងារអភិរក្ស និងជួសជុលប្រាសាទបេងមាលានាពេលខាងមុខនេះផងដែរ៕