
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុងDalian ខេត្តLiaoning ដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ ព្រមទាំងបានបង្ហាញសង្ខេបអំពីភូមិសាស្ត្រខេត្តសៀមរាប និងអំពីតួនាទីភារកិច្ច ព្រមទាំងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាខេត្តដែលបានអនុវត្តរយៈពេលកន្លងមក។
លោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុងDalian បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាខេត្តដែលបានចំណាយពេលវេលាជួបពិភាក្សានាពេលនេះ ប្រតិភូអញ្ជើញមកជួបសំណេះសំណាល សំដៅលើការចងសម្ព័ន្ធមេត្រីភាពរវាងក្រុងDalian និងខេត្តសៀមរាប ដែលបានចុះហត្ថលេខាយោគយល់គ្នា ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុង និងខេត្តទាំងពីរដោយផ្តោតលើវិស័យ អប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និង វិស័យផ្សេងៗទៀត។ លោកក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ចរបស់ ក្រុងDalian នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានគូសបញ្ជាក់ ក្រុងDalian ជាក្រុងមួយមានយន្តហោះផ្ទាល់ និងធ្វើការហោះហើរផ្ទាល់ឆ្ពោះមកកាន់ខេត្តសៀមរាប ដើមី្បបង្កើននូវវិស័យទេសចរណ៍ សំដៅឱ្យខេត្ត ក្រុងសម្ព័ន្ធមេត្រីទាំងពីរ មានការរីកចម្រើនទៀតផង។ លោកប្រធានប្រតិភូ ក៏បានស្នើសុំដល់ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប ចាត់តាំងរៀបចំប្រតិភូទៅធ្វើការទស្សនកិច្ចសិក្សាស្វែងយល់នៅក្រុងDalianខេត្តLiaoningផងដែរ៕