រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការសាងសង់ផ្លូវបេតុង​ប្រវែង ៤៦០ម៉ែត្រ​ពីបុរី​ អាក់​ខេត​ ទៅផ្លូវអតីតមណ្ឌលកំសាន្តបាខែង​

គិតត្រឹមថ្ងៃទី២៦ ​ខែមីនា ឆ្នាំ២០២០នេះ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ​ ផ្លូវពីបុរី​ អាក់ខេត​ ទៅផ្លូវអតីតមណ្ឌលកំសាន្តបាខែង​ កំពុងដំណើរការសាងសង់ចាក់​បេតុង​ ដោយគម្រោងរដ្ឋបាលខេត្ត ឆ្នាំ២០១៩ សម្រេចលទ្ធផលបានប្រមាណ ៧០ភាគរយ។

សូមបញ្ជាក់ថា​ ផ្លូវនេះជាផ្លូវមួយខ្សែក្នុងចំណោមគម្រោងរបស់រដ្ឋបាលខេត្ត ក្នុងឆ្នាំ២០១៩​ ហេីយផ្លូវនេះមានប្រវែង​ ៤៦០ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ កម្រាស់​ ២០សង់ទីម៉ែត្រ​ ស្ថិត​នៅ​ភូមិគ្រួស​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ដេីម្បីរៀបចំបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប។

ដូចនេះសូមបងប្អូនសាធារណជនដែលរស់នៅតាមដងផ្លូវនេះ​ សូមយោគយល់អធ្យាស្រ័យ​ និងចូលរួមសហការទាំងអស់គ្នា។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋមានស្មារតីចូលរួម ដើម្បីឲ្យគម្រោងនេះអនុវត្តទៅបានតាមការគ្រោងទុក៕

អត្ថបទទាក់ទង