នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួម ជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាន្ត ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម ដែលដឹកនាំដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងក្រុមការងារអមរដ្ឋលេខាធិការក្រសួង។ កិច្ចប្រជុំនេះរៀបចំឡេីងដេីម្បីធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្វាក្ដាម ក្នុងខេត្តសៀមរាប៕
