នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញពិធីគម្រប់ខួប២០ឆ្នាំ (២០០៤. ២០២៤) នៃការអនុវត្តគម្រោង អង្គការ DAIL COMMUNITY កម្ពុជា នៅសាលសន្និសីទសុខា សៀមរាប ក្រមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុង ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលខេត្ត អគ្គនាយក និង អគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប ស្ថានិកអង្គការ សហគមន៍ ជា អ៊ុល ប្រចាំសហរដ្ឋអាមេរិក និង អស់លោកលោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្នងការ អាជ្ញាធរក្រុង និង ប្រតិបត្តិករជនជាតិកូរ៉េ សិស្សានុសិស្ស និង ប្រជាពលរដ្ឋចូលរួមប្រមាណ ៤០០នាក់ ។បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកស្រី សុខ មីចា ប្រធានអង្គការ DAIL COMMUNITY កម្ពុជា អំពីលទ្ធផលដែលអង្គការបានអនុវត្តក្នុងរយៈពេល២០ឆ្នាំនៅខេត្តសៀមរាប និង ចំណាប់អារម្មណ៍លោក ឆេ អ៊ុលដូ ស្ថាបនិកអង្គការ DAIL COMMUNITY និង លោក ផាក ដូក្វាន់ ឯកអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប រួចមក ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់លើគ្រប់ វិស័យ តួយ៉ាងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើតកាលានុវត្តភាព ប្រព័ន្ធបម្រើសេវាសាធារណៈនានា ប្រព័ន្ធសុវត្ថិភាពសង្គម បរិស្ថាន អនាម័យ និងសុខមាលភាព ការធ្វើឲ្យកាន់តែប្រសើរឡើង ពិសេសធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សោភ័ណភាព និងរបៀបរៀបរយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ឯកឧត្តមបន្តទៀតថា ការរៀបចំពិធីគម្រប់ខួប២០ឆ្នាំ នៃការអនុវត្តគម្រោងនានារបស់អង្គការ DAIL COMMUNITY បានឆ្លុះបញ្ចាំងបង្ហាញនូវ កិច្ចសហប្រតិបត្តិការដ៏ល្អរបស់ដៃគូអភិវឌ្ឍន៍ អន្តរជាតិ ក្នុងការរួមចំណែកលើដំណើរការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាសម្រាប់ខេត្តសៀមរាប នាពេលកន្លងមក ព្រមទាំងអរគុណ ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការទាំងជនជាតិខ្មែរ និងជនជាតិកូរ៉េ ទាំងអស់សម្រាប់ការបំពេញការងារ ក្នុងស្មារតីមនុស្សធម៌ សង្គមធម៌ តម្លាភាព ក្នុងការ ជម្រុញនូវវឌ្ឍនភាពកម្ពុជាកន្លងមក និងបន្តឆ្ពោះទៅមុខជាបន្តបន្ទាប់។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សកម្មភាពមនុស្សធម៌នៅកម្ពុជា ចំពោះអង្គការជា អ៊ុល នៅកម្ពុជា ដែលសម្រេចបានលទ្ធផលគួរកត់សម្គាល់ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជន និងគ្រួសារ ក្រីក្រនៅក្នុងសហគមន៍ខេត្តសៀមរាប ។ ឯកឧត្តមបានថ្លែងអំណរគុណ និង កោតសរសើរចំពោះអង្គការ ដា អ៊ុល និងលោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្ត ខិតខំជួយអភិវឌ្ឍដល់ប្រជាពលរដ្ឋ ឲ្យមានភាពកក់ក្តៅ សីលធម៌ ប្រពៃណី និងចំណេះដឹងផ្សេងៗ សម្រាប់ជាមធ្យោបាយ ក្នុងការរស់នៅក្នុងសង្គម ជាប្រជាពលរដ្ឋល្អ បានទទួលធ្វើការងារជាមន្ត្រីរាជការ ប្រកបការងារក្នុងវិស័យឯកជន និងទៅរៀនបន្ត នៅ បរទេស មានភាពធូរស្រាលជាងមុន ។ សកម្មភាពដ៏ល្អប្រពៃថ្លៃថ្លារបស់អង្គការដា អ៊ុល ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសាងធនធានមនុស្ស ដែលជាកត្តាចម្បងបំផុត សម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា ព្រោះជោគ ជ័យ សម្រេចបាននៅពេលអនាគត គឺជាទំពាំងស្នងឫស្សី ជាពលរដ្ឋល្អនៃសង្គមជាតិ ស្របតាមផែនការយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។ ឯកឧត្តមមានជំនឿជឿជាក់ថា ពិធីនាពេលនេះនឹងផ្តល់ឱកាសដល់សហគមន៍ ជា អ៊ុល រួមជា មួយអ្នកពាក់ព័ន្ធទាំងអស់ នឹងបន្តទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធថែមទៀត ដើម្បីធ្វើការរួមគ្នាជាដៃគូរវាងអង្គការក្រៅរដ្ឋាភិបាល ជាមួយក្រសួង មន្ទីរ ស្ថាប័ន វិស័យឯកជន និង រដ្ឋបាលសមត្ថកិច្ចពាក់ព័ន្ធ ដែលជាចក្ខុវិស័យបង្ហាញពីការរួម ចំណែកជម្រុញ និងលើកទឹកចិត្តបង្កើតកម្មវិធីមនុស្សធម៌នានា ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ក្រីក្រ និង កសាងលំនៅដ្ឋានជូនប្រជាជនក្រីក្រ ជនងាយរងគ្រោះ និងជនមានពិការភាព ស្របតាមស្មារតីវប្បធម៌ចែក រំលែក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរ និងជម្រុញដល់អង្គការ DAIL COMMUNITY កម្ពុជា បន្តសកម្មភាពមនុស្សធម៌នេះ ទៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ៕
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 46
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 46
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 46
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 46
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 46
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 46
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 46
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 46
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 46
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 46
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 46
- ដោយ vannak