រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

  • 46
  • ដោយ vannak

នាព្រឹក ថ្ងៃអង្គារ ០៨ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សា បានជួបប្រជុំជាមួយក្រុមការងារនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ លោក ហេង សុផាត ប្រធាននាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ពាក់ព័ន្ធនឹងការងារចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប។ កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យទៅលើវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ នៃការអនុវត្តយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ សង្កាត់ ដែលបានអនុវត្តតាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ដោយផ្អែកលើសេចក្តីណែនាំ លេខ ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវា តាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ សង្កាត់។ បន្ទាប់ពីកិច្ចពិភាក្សា ឃើញថាការអនុវត្តយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប មានវឌ្ឍនភាពច្រើនគួរឱ្យកត់សម្គាល់ ទន្ទឹមគ្នានឹងបញ្ហាប្រឈមមួយចំនួនដែលរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងរួមគ្នាដោះស្រាយ ក្នុងគោលដៅពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរ រហ័ស និងឆ្លើយតបតាមតម្រូវការ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានៅរដ្ឋបាលខេត្ត ក្រុមការងារនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានបន្តចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់សង្កាត់ ចំនួន០៣ ក្រុង ស្រុក ស្មើនឹងឃុំ សង្កាត់ ចំនួន ០៩ នៃខេត្តសៀមរាប រួមមាន៖ ១- ក្រុងសៀមរាប មានសង្កាត់ចំនួន ០៣ គឺ សង្កាត់ចុងឃ្នៀស សង្កាត់ក្របីរៀល និងសង្កាត់ទឹកវិល ២- ស្រុកពួក មានឃុំចំនួន ០៣ គឺ ឃុំសសរស្តម្ភ ឃុំព្រៃជ្រូក និងឃុំខ្នាត និង ៣- ស្រុកជីក្រែង មានឃុំចំនួន០៣ គឺ ឃុំជីក្រែង ឃុំកំពង់ក្តី និងឃុំអន្លង់សំណរ។

អត្ថបទទាក់ទង