ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ២០២៥-២០២៩ ក្រោមការដឹកនាំដោយ ឯកឧត្តម តោ គឹមស៊ាន សមាជិក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អ្នកពាក់ព័ន្ធសំខាន់ៗក្នុងរដ្ឋបាល ខេត្ត និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។ ការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តយើងនេះ គឺមានសារៈសំខាន់ណាស់ដោយយើងទាមទារការ គិតគូរ និងពិចារណាអោយបានហ្មត់ចត់ដើម្បីសម្រេចអំពីចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្ត នៃការអភិវឌ្ឍន៍របស់ខេត្តសៀមរាប ដែលជាខេត្តដែលមានសក្តានុពលខ្លាំងក្លាលើវិស័យ ទេសចរណ៍ កសិកម្ម និងដឹកជញ្ជូន។ នាពេលថ្មីៗ នេះខេត្តសៀមរាបរបស់យើងបានទទួលសមិទ្ធិផលធំៗជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះមាន ដូចជាគម្រោងកែលម្អរហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីសៀមរាបដែលគម្រោងធំៗទាំងពីរនេះត្រូវបានសម្ភោធដាក់ឱ្យដំណើរការរួចរាល់ហើយ។ នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ ខេត្តសៀមរាបក៏នឹងទទួលបានសមិទ្ធិផលដ៏ធំមួយទៀតផងដែរ ពីរាជរដ្ឋាភិបាលកម្ពុជា គឺគម្រោងផ្លូវល្បឿនលឿនទី៣ដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់រាជធានីភ្នំពេញ និងភ្ជាប់បន្តទៅដល់ទីក្រុងហូជីមិញប្រទេសវៀតណាម និងតភ្ជាប់ខេត្តសៀមរាបទៅកាន់ក្រុងប៉ោយប៉ែត ក៏ដូចជាទីក្រុងបាងកក ប្រទេសថៃ។ ជាមួយគ្នានេះផងដែរខេត្តសៀមរាបក៏អាចភ្ជាប់ខ្លួនទៅនឹងគម្រោង ប្រវត្តិសាស្រ្តរបស់កម្ពុជាគឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលអាចភ្ជាប់ខេត្តសៀមរាបទៅកាន់សមុទ្រ ទឹកជ្រៅនៃខេត្តព្រះសីហនុតែម្តង ។ ដូច្នេះសៀមរាបបច្ចុប្បន្ននេះក្រៅពីវិស័យទេសចរណ៍ និងកសិកម្ម វិស័យដឹកជញ្ជូន (Logistic )ក៏ជាសក្តានុពលខ្លាំងក្លាមួយរបស់ខេត្តសៀមរាបផងដែរ ។ ដូច្នេះការយកចិត្តទុកដាក់រៀបចំជាចក្ខុវិស័យ គោលបំណង គោលដៅក្នុងការអភិវឌ្ឍន៍តាមរយៈការ រៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំរបស់ក្រុមប្រឹក្សាខេត្តនេះ ពិតជាមានសារៈសំខាន់តាមរយៈការគិតគូរលើកឡើងជាគម្រោង ឬសកម្មភាព នៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្ត ដែលស្របតាម សក្តានុពលដែលខេត្តសៀមរាបមាន ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍខេត្ត ។ ជាមួយគ្នានេះផងដែរ ការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត យើងក៏ត្រូវគិតគូរធ្វើយ៉ាងណា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដែលកើតមាននៅថ្នាក់មូលដ្ឋានពិតប្រាកដ ព្រោះជាដំណើរការ នៃការប្រមូល ព័ត៌មានស្តីពីតម្រូវការអភិវឌ្ឍន៍ចាំបាច់នានាពីមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងវិស័យឯកជនជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋានសម្រាប់ប្រើប្រាស់ជាធាតុចូល ដើម្បីបញ្ជូល ក្នុងផ្នែកទាំង០៤ (ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ផ្នែកគ្រប់គ្រងដីធ្លី ធនធាន ធម្មជាតិ បរិស្ថានការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ និងផ្នែក រដ្ឋបាលសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ) ដែលផ្នែកទាំងនេះវាជាបញ្ហាជាក់ស្តែងដែលកើតមាននៅថ្នាក់មូលដ្ឋាន ក៍ដូចជាតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋផងដែរ ហើយបញ្ហាទាំងអស់នេះគឺត្រូវតែធ្វើការដោះស្រាយអោយបាន និងអោយអស់លទ្ធភាពនៅក្នុងរយៈពេ៥ឆ្នាំ នៃអាណត្តិរបស់ក្រុមប្រឹក្សានេះផងដែរ៕
កិច្ចប្រជុំផ្សព្វផ្សាយដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្ត
- 51
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 51
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 51
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 51
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 51
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 51
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 51
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 51
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 51
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 51
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 51
- ដោយ vannak