នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើក៤ របស់ខ្លួនដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៧ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក សុខ ថុល អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំសាលាខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអភិបាលក្រុង ស្រុកជាច្រើនរូប។បន្ទាប់ពីអនុម័តលេីរបៀបវារៈ និងសេចក្តីរាយការណ៍អំពីរបាយការណសង្ខេបរួច អង្គប្រជុំបានលេីកឡេីងអំពីបញ្ហាមួយចំនួនដែលពាក់ពន្ធទៅរបាយការណ៍ដូចជាការងារបរិស្ថាន ការផ្តល់សេវាច្រកចេញចូលតែមួយ និងតួលេខនូវចំណុចមួយចំនួននៅក្នុងរបាយការណ៍។ ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ លោក សុខ ថុល អភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធបានធ្វេីការបញ្ជាក់ជូនដល់អង្គប្រជុំផងដែរ។ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបបានកោតសរសេីរដល់មន្ទីរ អង្គភាព ក្រុង ស្រុក ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យកានតែល្អប្រសេីរបន្ថែមទៀត។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញដល់មន្ទីរ អង្គភាព និងក្រុង ស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការដោះស្រាយរាល់បញ្ហាដែលកេីតមានឡេីងនៅក្នុងមូលដ្ឋាន និងជំនាញរបស់ខ្លួនដោយកុំបណ្តែតបណ្តោយឱ្យមានការយឺតយ៉ាបរហូតដល់ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកខេត្ត។លោក សុខ ថុល អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់ដែលបានធ្វេីការដោះស្រាយរាល់បញ្ហាដែលកេីតមានឡេីង ម្យ៉ាងទៀត ត្រូវបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងអំណរគុណដល់គណៈអភិបាលខេត្ត មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់ដែលបានបន្តអភិវឌ្ឍន៍ខេត្តសៀមរាប ក៏ដូចជាដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ។
ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បេីកកិច្ចប្រជុំសាមញ្ញលើកទី៤ ដេីម្បីពិនិត្យ ពិភាក្សា និងអនុម័តលេីរបៀបវារៈចំនួន ៧
- 65
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 65
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 65
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 65
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 65
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 65
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 65
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 65
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 65
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 65
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 65
- ដោយ vannak