វេទិកាសម្ព័ន្ធសង្គមស៊ីវិល(វ.ស.ស.) បានសម្របសម្រួលរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តសៀមរាប ក្រោមប្រធានបទ "ការស្វែងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១" ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើនៅសណ្ឋាគារ ប៉ាស៊ីហ្វីក ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រី ពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល និង សហគមន៍ ប្រមាណជា ៣៥០នាក់ចូលរួមជាសិក្ខាកាម ។ លោក ឌី រ៉ាដូ បានថ្លែងថា ជាការពិតណាស់ អង្គការសង្គមស៊ីវិលមានសមាគម សហគមន៍ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយជម្រុញការអភិវឌ្ឍសង្គមជាតិ ការចូលរួមថែរក្សាសន្តិភាព បរិស្ថាន និង ការលើកស្ទួយការគោរពសិទ្ធិមនុស្ស ជាដើម ។ លោកបានបញ្ជាក់ថា នៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន៥ មានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវ កម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹង សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ក៏បានលើកផងដែរថាបណ្ដាអង្គការសង្គមស៊ីវិលក៏បានបង្ហាញនូវការពេញចិត្តចំពោះសហការល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិយាយជារួម ជាពិសេសរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់និយាយដោយឡែក ដោយបង្កលក្ខណៈងាយស្រួល និងលំហសេរីភាពដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពស្របតាមលក្ខន្តិកៈរបស់ខ្លួន។ ជាងនេះទៅទៀត អង្គការសង្គមស៊ីវិលក្នុងខេត្តសៀមរាបក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលមុនៗ មកដល់អាណត្តិទី៧នៃរដ្ឋសភាអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយបានកំណត់អាទិភាពចម្បងក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ ក្នុងអង្គវេទិកានេះដែរ ទាំងអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល សហគមន៍ក្នុងខេត្តសៀមរាប បានពិភាក្សាយ៉ាងផុសផុល និងចូលរួមយ៉ាងសកម្មនៅក្នុងអង្គវេទិកាសន្ទនានេះ បង្ហាញពីការពេញចិត្តដោយទទួលបាននូវបទពិសោធពុទ្ធិថ្មីៗ និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈម និងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត ៕
រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ “ការស្វែងយល់អំពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១”
- 39
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 39
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 39
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 39
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 39
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 39
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 39
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 39
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 39
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 39
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 39
- ដោយ vannak