រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ព្រឹត្តិការណ៍ Gumball 3000 ជាមួយនឹងរថយន្តទំនើបៗ (supercar) ដ៏ល្បីល្បាញមួយលើពិភពលោក នៅមុខប្រាសាទអង្គរវត្ត

  • 2
  • ដោយ vannak

នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ Gumball 3000 បានរៀបចំដោយបង្ហាញនូវរថយន្តទំនើបៗ (supercar) ដ៏ល្បីល្បាញមួយលើពិភពលោក នៅមុខប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះបានចូលរួមដោយអ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក តារាល្បីៗ អ្នកផលិតមាតិការជាតិ និងអន្តរជាតិ រួមទាំងYouTuberលំដាប់ពិភពលោកផងដែរ។ ជាមួយគ្នានេះ Gumball 3000 គឺជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី វិស័យទេសចរណ៍ និងសក្តានុពលនៃវិនិយោគ ដល់អ្នកធុរកិច្ច និងទស្សនិកជននៅជុំវិញពិភពលោកបានដឹង។​ជាពិសេស ព្រឹត្តិការណ៍ Gumball 3000 នឹងរៃអង្គាសថវិកាជួយពេទ្យកុមារអង្គរផងដែរ។

អត្ថបទទាក់ទង