នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសសៀមរាប ដឹកនាំដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយកញ្ញា Kristen Scharf នាយិកាអង្គការមូលនិធិអេ២១ប្រចាំនៅកម្ពុជា និងសហការី ដើម្បីពិនិត្យ និងពិភាក្សាលើការត្រៀមរៀបចំព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្សលើកទី៣ ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។កិច្ចពិភាក្សាបានសម្រេចរៀបចំព្រឹត្តការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្សលើកទី៣ ឆ្នាំ២០២៤ នាថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណមុខសួនព្រះរាជដំណាក់ព្រះអង្គចេកព្រះអង្គចម (មាត់ស្ទឹងសៀមរាប) ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ និងសាធារណជន អំពីបញ្ហានៃអំពើជួញដូរមនុស្ស និងជំរុញឱ្យមានចូលរួមក្នុងការបង្ការទប់ស្កាត់ និងឈានទៅលុបបំបាត់អំពើជួញដូរមនុស្ស។ ព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គកាដៃគូជាតិ អន្តរជាតិ និងសារធារជនជាតិ អន្តរជាតិសរុប ១០០០នាក់ ហើយព្រឹត្តិការណ៍នេះនឹងមានការជួបជុំ និងការដើរហែរក្បួននៅលើវិថីក្នុងក្រុងសៀមរាប ដែលមានចម្ងាយប្រមាណជាង ២គីឡូម៉ែត្រផងដែរ បន្ថែមពីនោះក៏មានការរៀបចំជាស្តង់សម្រាប់ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាកម្មរបស់អង្គការមូលនិធិអេ២១ អំពីការឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស។កិច្ចពិភាក្សាក៏បានស្នើសុំឱ្យមានការចូលរួមពីសាធារណជន ពិសេសអ្នកផលិតមាតិការ និងអ្នកសារព័ត៌មានឱ្យបានច្រើន ដើម្បីចូលរួមផ្សព្វផ្សាយអំពីសកម្មភាពនៃការរៀបចំព្រឹត្តការណ៍ និងខ្លឹមសារនៃព្រឹត្តការណ៍ឱ្យបានទូលំទូលាយនៅក្នុងបណ្តាញសង្គម ដែលជាផ្នែកមួយដ៏សំខាន់ ធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់អំពីបញ្ហានៃអំពើជួញដូរមនុស្ស និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផងដែរក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
កិច្ចជំនួបពិភាក្សាការងាររវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការមូលនិធិអេ២១
- 46
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 46
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 46
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 46
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 46
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 46
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 46
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 46
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 46
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 46
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 46
- ដោយ vannak