ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានពង្រីកបន្ថែមជើងហោះហើរថ្មី ដែលនឹងហោះហើរចេញពីសៀមរាប ឆ្ពោះទៅកាន់សិង្ហបុរី ចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ សំបុត្រយន្តហោះនឹងត្រូវបានដាក់លក់នៅថ្ងៃនេះ សម្រាប់ជើងហោះហើរទៅមករវាងសៀមរាប-សិង្ហបុរី ហើយចាប់ ផ្តើម ហោះហើរ ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងតម្លៃសរុបចាប់ពី USD ១០៩ក្នុងមួយជើង។ សូមបញ្ជាក់ថា ការហោះហើររវាងសៀមរាប-សិង្ហបុរីប្រចាំថ្ងៃរួមមាន :១-សៀមរាប ទៅ សិង្ហបុរី តាមរយៈជើងហោះហើរលេខ KT 320 ចេញដំណើរម៉ោង ៨:៤៥ ទៅដល់ម៉ោង ១២:00២-សិង្ហបុរី មក សៀមរាប តាមយៈជេីងហោះហេីរលេខ KT 321 ចេញដំណើរម៉ោង ១២:៤០ មកដល់ម៉ោង ១៣:៥៥។
