រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំសម្របសម្រួល​ ស្តីពីការអនុវត្តផែនការកិច្ច​ការពារកុមារខេត្ត ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤

  • 23
  • ដោយ vannak

ព្រឹកថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត មានកិច្ចប្រជុំសម្របសម្រួល​ ស្តីពីការអនុវត្តផែនការកិច្ច​ការពារកុមារខេត្ត ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤​ ដែលដឹកនាំដោយ​ លោកជំទាវ​ ស៊ិន​ ណម​ សមាជិកក្រុមប្រឹក្សាខេត្ត​ ដោយមានការចូលរួមពីលោកស្រី ម៉ននី រង្សី​ អភិបាលរងខេត្ត នាយករងរដ្ឋបាល លោក​ លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងក្រុមការងារមន្ត្រីមួយចំនយនផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យមើលលទ្ធផលនៃការអនុវត្តផែនការកិច្ចការពារកុមារខេត្តរួមមាន ការផ្តល់សេវាកិច្ចការពារកុមារ ការគ្រប់គ្រង ករណីការធ្វើសមាហរណកម្ម ការគាំទ្រដល់សមត្ថភាពដល់មន្ត្រីក្រុង ស្រុក ការទប់ស្កាត់ការបែកចេញពីគ្រួសារ ការទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សាបីប្រភេទ (ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ) និងពិនិត្យមើលកុមារងាយរងគ្រោះដោយអំពើហិង្សានានា និងកុមារដែលបានសមាហរណកម្មទៅរស់នៅក្នុងគ្រួសារ តាម សង្កាត់ ឃុំ និង ក្រុង ស្រុកនីមួយៗ ដែលកំពុងត្រូវការគាំទ្រសេវាកិច្ចការពារកុមារ សេវាសង្គម ពីឃុំ/សង្កាត់ នៃរដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូនានា៕

អត្ថបទទាក់ទង