រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីជួបសំណេះសំណាលជាមួយអ្នកប្រកបអាជីវកម្មសាខាសាលាបង្រៀនបើកបរយានយន្ត

  • 29
  • ដោយ vannak

នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោក លី សារី អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានជួបប្រជុំជាមួយលោក លោកស្រី នាយក នាយិកា សាខាសាលាបង្រៀនបើកបរយានយន្ត ក្នុងខេត្តសៀមរាប ដោយមានការមានការអញ្ជើញចូលរួមពីលោក ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ លោក អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីជំនាញផងដែរ។

ក្នុងពិធីសំណេះសំណាល ដេីម្បីបង្ហាញអំពីបែបបទនីតិវិធីក្នុងកាស្នើសុំសេវារដ្ឋបាលលើលិខិតអនុញ្ញាតធ្វើអាជីវកម្មសាខាសាលាបង្រៀនបើកបរយានយន្ត ហេីយជំរុញដល់សាលាបង្រៀនបេីកបរទាំងអស់ត្រូវពង្រឹងនូវការអនុវត្តច្បាប់ចរាចរបន្ថែមទៀតដល់អ្នករៀនបេីកបរ ជៀសវាងនៅពេលបានប័ណ្ណបេីកបររួច បេីកបរពុំគោរពច្បាប់ ឬស្លាកសញ្ញាចរាចរ។ ការជំរុញនៃការពង្រឹងបន្ថែមផ្នែកច្បាប់នេះ ដេីម្បីកាត់បន្ថយនៃការគ្រោះថ្នាក់ចរាចរឱ្យកាន់តែនៅតិចបន្ថែមទៀត។

អត្ថបទទាក់ទង