រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អនុគណៈកម្មការផ្គត់ផ្គង់​ អុជកាំជ្រួច និងបណ្តែតប្រទីបបានប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ​របស់អនុគណៈកម្មការ

  • 34
  • ដោយ vannak

នារសៀលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប​ អនុគណៈកម្មការផ្គត់ផ្គង់ អុជកាំជ្រួច និង បណ្តែតប្រទីប បានប្រជុំអនុគណៈកម្មការរបស់ខ្លួន ដឹកនាំរបស់ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ អុជកាំជ្រួច និង បណ្តែតប្រទីប​ ដេីម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ​ ក៏ដូចជាផែនការសម្រាប់រៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក​ ដោយមានការចូលរួមពីលោក​ លោកស្រី​ សមាជិកអនុគណៈកម្មការផងដែរ។

ក្នុងសេចក្តីរាយការណ៍ របស់អនុប្រធានអនុគណៈកម្មការ បានលើកឡើងពីគម្រោង លើការចំណាយ ក្នុងការរៀបចំ ធ្វើប្រទីបរបស់សាលាខេត្ត និង ការរៀបចំតុបតែង សោភ័ណភាព នៅតាមមាត់ស្ទឹង និង ការគ្រប់គ្រងប្រទីប តាមបណ្តាមន្ទីរ អង្គភាពរួចមក លោក ង៉ូវ សេងកាក់ បានធ្វើការបញ្ជាក់ជូនអង្គប្រជុំ ដោយផ្តោតទៅលើការរៀបចំប្រទីប របស់មន្ទីរ អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ ពីសុវត្ថិភាពជាចំបង ចំពោះការរៀបចំខ្សែចរន្តអគ្គិសនី នៅតាមប្រទីបរបស់ខ្លួន។ ម៉្យាងទៀត ធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណ អត្ថន័យ ពីប្រទីបរបស់ខ្លួន​ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរចូលមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលអញ្ជើញមកចូលរួមកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកឆ្នាំ២០២៤នេះ ដែលជាឆ្នាំទស្សនាសៀមរាប៕

អត្ថបទទាក់ទង