រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង “យុវជនប្តេជ្ញាប្រកាន់យកឥរិយាបថវិជ្ជមានដើម្បីបញ្ឈប់ជំងឺអេដស៍” នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប

  • 9
  • ដោយ vannak

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានចូលរួមមតិក្នុងពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង “យុវជនប្តេជ្ញាប្រកាន់យកឥរិយាបថវិជ្ជមានដើម្បីបញ្ឈប់ជំងឺអេដស៍” ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា ប្រមាណ៣០០នាក់ មានសាកលវិទ្យាល័យអង្គរ១៥០នាក់, សាលកវិទ្យាល័យបៀលប្រាយ៦០នាក់ និងយវជនកាកបាទក្រហមកម្ពុជាខេត្ត ៩០នាក់ ក្រោមអធិបតីភាពឯកឧត្តម តែង គន្ធី អនុប្រធានគណៈកម្មាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកជំទាវ ទុយ ជិ ប្រាក់ សភ័ណ សូមចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការដឹកនាំបំផុសចលនាចូលរួមជាចរន្តជាតិតែមួយ ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍/ជំងឺអេដស៍ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសពីស្ថាប័នអង្គការសហប្រជាជាតិទៀតផង។ ជាមួយគ្នានេះសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចគោលដៅដែលមានមោទនភាពថ្មីមួយទៀត ដែលនោះគឺជាការឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។

ឯកឧត្តម តែង គន្ធី អនុប្រធានគណៈកម្មាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានរំលេចអំពីវីរភាពនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាពិសេសសម្តេចបង្កើតសកម្មភាពមិនរើសអើង បង្កើនទំនុកចិត្តរបស់ប្រជាជនចំពោះការទទួលខុសត្រូវរបស់សម្តេច, រំលេចអំពីសកម្មភាពយុវជនជាភ្នាក់ងារនាំសារអំពីសុខភាពទៅកាន់សង្គម, រំលឹកពីស្ថានភាពអេដស៍ ការចំឡង របៀបបង្កា ក៏ដូចជាសំដែងនូវជំនឿដ៏មុតមាំចំពោះការអភិវឌ្ឍឥរិបទបែបវិជ្ជមានរបស់យុវជន ក្រោយពេលទទួលបានការផ្សព្វផ្សាយនេះ ។ ឯកឧត្តម អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានបន្តថាយុវជននៃសាកលវិទ្យាល័យទាំង២នេះ នឹងមានវត្តមានចូលរួមកិច្ចពិភាក្សាបញ្ហាអេដស៍ និងឥរិយាបថរបស់យុវវ័យ ឆ្ពោះទៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូឆ្នាំ២០២៤ ដែលនឹងរៀបចំនៅចុងខែវិច្ឆិកាខាងមុខ ជាមួយនិស្សិតនៃបណ្តា សាកលវិទ្យាល័យខេត្តព្រះសីហនុ ដែលនឹងបង្ហាញពីកិត្យានុភាពរបស់យុវជន កម្ពុជាទូទាំងប្រទេស៕

អត្ថបទទាក់ទង