រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០២៤ អង្គការមួយសម្រាប់មួយ បានសហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះផ្តល់សេវា អប់រំ ពិនិត្យ ព្យាបាលសុខភាពមាត់ធ្មេញ បានប្រមាណជា ៣០០នាក់ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យបាយ័ន ស្ថិតនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
រដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះអង្គការមួយសម្រាប់មួយ ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កុមារកម្ពុជា និងសិស្សានុសិស្ស៕