រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តរៀបចំកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលរម្លឹកឡើងវិញ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅកម្រិតឃុំ សង្កាត់

  • 23
  • ដោយ vannak

កាលពីថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបន្ទប់ប្រជុំលេខ៤ សាលាខេត្តសៀមរាប បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅកម្រិតឃុំ សង្កាត់ ដល់មន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក និងអ្នកពាក់ព័ន្ធ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាលរងក្រុង ស្រុក តំណាងមន្ទីរ អង្គភាព ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អង្គការដៃគូអនុវត្ត និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីអភិវឌ្ឍសមត្ថភាព ផ្ដល់ចំណេះដឹងថ្មីៗ និងឱ្យកាន់តែយល់ច្បាស់ពីការអនុវត្តការងារគណេយ្យភាពសង្គមនៅកម្រិតឃុំ សង្កាត់ដល់មន្ត្រីបង្គោល និងអ្នកពាក់ព័ន្ធនៃការអនុវត្តការងារគណនេយ្យភាពសង្គម និងអាចធ្វើការបណ្ដុះបណ្ដាលបន្តដល់អង្គភាពផ្ដល់សេវាទាំង៣(រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព)។

អត្ថបទទាក់ទង