រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន បានរៀបចំកិច្ចប្រជុំសម្រាប់ត្រៀមក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤

  • 22
  • ដោយ vannak

រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ អនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន បានរៀបចំកិច្ចប្រជុំសម្រាប់ត្រៀមក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលដឹកនាំដោយ លោក សុខ ថុល អភិបាលរងខេត្ត និងជាប្រធានអនុ គណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន និងមានការចូលរួមពីលោកប្រធានមន្ទីរព័ត៌មានស្តីទី នាយករងរដ្ឋបាល នាយកទីចាត់ការសាលាខេត្ត និងលោក លោកស្រី សមាជិកអនុគណៈកម្មការផងដែរ។

ការរៀបចំកិច្ចប្រជុំនេះដែរ ដើម្បីរៀបផែនការការងារតាមគោលដៅ និងការបែងចែកការងារទទួលខុសត្រូវរបស់អនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន ដើម្បីត្រៀមរៀបចំកម្មវីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ និងសម្របសម្រួលជាមួយអនុគណៈកម្មការផ្សេងៗ អោយបានល្អប្រសេីរ ព្រមទាំងឱ្យក្រុមការងារពិនិត្យលេីការងារផ្សព្វផ្សាយ និងជួយផ្សព្វផ្សាយការងារព័ត៌មាននេះអោយបានទូលំទូលាយផងដែរ ដេីម្បីឱ្យមហាជន ភ្ញៀវទេសចរចូលមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលអញ្ជើញមកចូលរួមកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកឆ្នាំ២០២៤នេះ ដែលជាឆ្នាំទស្សនាសៀមរាប៕

អត្ថបទទាក់ទង