រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងអភិបាលរងខេត្តសៀមរាប និងលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប

  • 30
  • ដោយ vannak

នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហែន ពុទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម រដ្ឋបាលខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី បានថ្លែងអំណរគុណចំពោះ លោក អភិបាលរងខេត្ត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតជួប ជាមួយលោក និងសហការី ដើម្បីបានចូលជួបសម្តែងការគួរសម និងស្វែងយល់ពីគ្នាទៅវិញទៅមក និងអបអរសាទរដែលលោកត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់ការទុកចិត្ត និងតែងតាំងជាអភិបាលរងខេត្តសៀមរាប។

ក្រៅពីការសួរសុខទុក្ខគ្នាទៅវិញទៅមក លោក អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់ភាគីប្រទេស និងប្រជាជនជប៉ុនដែលជាមិត្តភ័គ្រដ៏ល្អរេបស់ប្រទេសកម្ពុជា ហើយបានជួយជ្រោមជ្រែងកម្ពុជាគ្រប់កាលៈទេសៈ និងបានចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍលើគ្រប់វិស័យ និងជាថ្មីម្តងទៀត លោកក៏បានស្នើសុំឱ្យភាគីជប៉ុន តាមរយៈ លោក ប្រធានការិយាល័យកុងស៊ុល សូមជួយពិនិត្យលទ្ធភាព និងបច្ចេកទេសជួយដល់រដ្ឋមបាលខេត្តសៀមរាប លើកិច្ចការគ្រប់គ្រងដីធ្លី ចុះបញ្ជីដីធ្លី ការងារសំណង់បុរាណ ដោយសារខេត្តសៀមរាប ជាខេត្តដែលសំបូរទៅដោយទ្រព្យសម្បត្តិដូនតា និងសំណង់សម័យអាណានិគមបារាំង។ ដូច្នេះការបន្តជួយជ្រោមជ្រែងពីដៃគូ ប្រទេសជប៉ុនគឺពិតជាមានសារសំខាន់ណាស់៕

អត្ថបទទាក់ទង