នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំទ្វេរភាគី ការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ឆ្ពោះទៅនិរន្តរភាព អាស៊ាន-កូរ៉េ ក្រោមប្រធានបទ ការបើកកាលានុវត្តភាពក្នុងយុគសម័យឌីជីថល៖ ភាពរីកចម្រើននៃបច្ចេកវិទ្យា និងការអនុវត្តល្អៗ ក្នុងការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ ដែលប្រព្រឹត្តទីកាលពី ដែលសហការរៀបចំដោយក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) នៅសណ្ឋាគារ Courtyard by Marriot Siem Reap Resort ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម Kim Jae-Shin អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ, លោកស្រី Chirstina Chan ប្រធានផ្នែកវប្បធម៌ និងទេសចរណ៍ នៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាងមន្ទីរទេសចរណ៍ អន្តរមន្ទីរប្រចាំខេត្តសៀមរាប អាជីវកម្មទេសចរណ៍ លោក លោកស្រី សាលាបណ្តុះបណ្តាល និងសិស្ស-និស្សិត ប្រមាណ ១០០រូប។
កម្មវិធីទ្វេភាគីនេះរៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីសាធារណៈ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ លើជំនាញឌីជីថល ក្នុងវិស័យទេសចរណ៍ ដែលមានការចូលរួមជាវាគ្មិន និងគ្រូឧទ្ទេសពីសាធារណរដ្ឋកូរ៉េ ដែលនឹងបង្ហាញពីភាពរីកចម្រើននៃបច្ចេកវិទ្យា ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងសក្តិសិទ្ធភាពក្នុងការអនុវត្ត និងសម្រួលការងារអាជីកម្មការងារកាន់តែប្រសើរឡើង។