រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារខេត្ត ចូលរួមក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញរបាយការណ៍អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប

  • 10
  • ដោយ vannak

រសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ថ្នាក់ដឹកនាំខេត្ត ដែលដឹកនាំដោយ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារនិងមន្ត្រីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំ និងធ្វើបទបង្ហាញរបាយការណ៍អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធអនឡាញ

កិច្ចប្រជុំនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ តាមមន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់បញ្ហាគ្រឿងញៀន ក្មេងទំនើង ចរាចរណ៍ សន្តិសុខភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ល្បែងស៊ីសង និងការគ្រប់គ្រងជនបរទេស។

អត្ថបទទាក់ទង