នាថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំលេខ២ សាលាខេត្ត លោកស្រី ម៉ននី រង្សី អភិបាលរខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ដេីម្បីត្រៀមរៀបចំផែនការដឹកនាំសិស្សានុសិស្សនិទ្ទេស A មណ្ឌលខេត្តសៀមរាប និងអាណាព្យាបាលជួបសំណេះសំណាលជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។
បន្ទាប់ពីស្តាប់មតិចូលរួមរបស់អង្គប្រជុំរួចមក លោកស្រី ម៉ននី រង្សី បានណែនាំបន្ថែមដល់ក្រុមការងារទាំងអស់ត្រូវសម្របសម្រួលដល់សិស្សានុសិស្ស និងអាណាព្យាបាលឱ្យបានរលូនទាំងស្នាក់ ហូបចុក និងធ្វេីដំណេីរឱ្យមានសុវត្ថិភាពទាំងទៅនិងត្រឡប់មកខេត្តសៀមរាបវិញ។