កាលពីព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ នៅសាលប្រជុំធំរបស់សាលាខេត្តសៀមរាប បានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក្រោមអធបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់ ឯឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀរាប និងមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសុខាភិបាល លោក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទី-អង្គភាពជុំវិញខេត្ត លោក លោកស្រីថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក មន្រ្តីរាជការ និងអង្គការសង្គមស៊ីវិលដែលមានសមាសភាពសរុប១០០នាក់។ឆ្លៀតក្នុងឱកាស នោះដែរ លោកអភិបាលរង ក៏បានបញ្ជាក់ពីគោលបំណងនៃការផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ជាពិសេសគឺការផ្តោតសំខាន់ លើគោលការណ៍ណែនាំ ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ច ការគ្រប់គ្រង ចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលឱ្យទៅរដ្ឋបាលរាជធានី ខេត្ត ជូនដល់ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញនានា និងរដ្ឋបាលក្រុង ស្រុក ឲ្យបានយល់អំពីចរន្តការងារ បែបបទ និងនីតិវិធីមួយចំនួននៅក្នុងការអនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្ត ដែលត្រូវបានដាក់ឱ្យដំណើរការទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងថ្មីនាពេលនេះ។ លោកក៏បានបញ្ខាក់បន្ថែមទៀតថា នេះគឺជាការដាក់ឱ្យដំណើរការអនុវត្តនូវរចនាសម្ព័ន្ធ និងការគ្រប់គ្រងលើការផ្តល់សេវាសារណៈដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវពីក្រសួងសុខាភិបាលមកឱ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រង ចាត់ចែង កិច្ចប្រតិបត្តិការនានាពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខេត្ត។បន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោកអភិបាលរងខេត្តរួច លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្ត និងលោកប្រធានមន្ទីរសុខាភិបាល បានឡើងធ្វើបទបង្ហាញ ពីការប្រកាសរន្តរក្រសួងស្តីពីការរៀបចំ និងការព្រឹត្តទៅរបស់មន្ទីសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងបទបង្ហាញពីការប្រកាសរន្តរក្រសួងស្តីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌ បច្ចេកទេសនិងនីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុទៅឲ្យរដ្ឋបាលរាជធានី ខេត្តសម្រាប់អនុវត្តមុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល។
កិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប
- 627
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 627
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 627
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 627
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 627
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 627
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 627
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 627
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 627
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 627
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 627
- ដោយ vannak