ដើមី្បលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ និង ការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នាឱកាសនោះដែរឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ថ្ងៃនេះយើងបានទទួលសមិទ្ធិផលថ្មី នូវការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុកប្រាសាទបាគង គឺធ្វើទៅតាមការផ្ទេរអំណាចរបស់អន្តរក្រសួង ដើមី្បបម្រើនូវសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានរហ័ស ។ ដូច្នេះការិយាល័យច្រកចេញចូលតែមួយនេះ ជាការលើកកម្ពស់គោលការអភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាល ដោយពង្រីកវិសាលភាពសេវាកម្មទាំងអស់ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្តល់ជូន អតិថិជននៅកន្លែងតែមួយ និង កែលម្អការផ្តល់សេវាសាធារណៈ ក្នុងការកាត់បន្ថយអំពើពុករលួយ និង បង្កើននូវការជឿទុកចិត្តពីប្រជាពលរដ្ឋលើប្រព័ន្ធរដ្ឋបាល និង លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ និង ការរិះគន់ស្ថាបនា ដើមី្បកែលម្អការ អនុវត្តលើប្រព័ន្ធរដ្ឋបាល ក្នុងការបង្ខិតរដ្ឋបាលឲ្យនៅកៀកជិតប្រជាពលរដ្ឋ និង បង្កភាពងាយស្រួល ក្នុងការផ្តល់សេវាប្រជាពលរដ្ឋឲ្យឆាប់ រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និង ឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានលើកនូវអនុសាសន៍ៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះដល់អាជ្ញាធរស្រុក មន្ត្រីរាជការដែលចំណុះឲ្យរដ្ឋបាលស្រុកប្រាសាទបាគងទាំងអស់ ត្រូវប្រកាន់ភ្ជាប់នៅភាពទៀងត្រង់ អព្យាក្រិតភាព តម្លភាព ស្មើរភាពគ្នា កត្តាសំខាន់នោះ គឺត្រូវតែប្រកបទៅដោយវិជ្ជាជីវៈទៅតាមចំណេះជំនាញរបស់ខ្លួន ដោយមិនត្រូវប្រកាន់យកនៅឥរិយាបទដែលមិនល្អ ក្នុងពេលដែលកំពុងតែអនុវត្តន៍តួនាទី ឬ បំពេញការងារ ក្នុងការបម្រើសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនត្រូវប្រើប្រាស់សម្តីមិនសមរម្យ ពេលពួកគាត់មករកសេវាសាធារណៈរបស់យើង និង មិនត្រូវយកការបម្រើសេវាធារណៈរបស់រដ្ឋនេះ ធ្វើអាជីវកម្ម ជាតម្លៃជើងសារ សម្រាប់រត់ការឯកសារណាមួយដែលប្រជាពលរដ្ឋយើងត្រូវការចាំបាច់ ព្រោះវាជាទង្វើមួយដែលខុសនិងច្បាប់ ។ ម៉្យាងទៀត ក្នុងនាមជាមន្ត្រីបម្រើការងារក្នុងវិស័យសាធារណៈរបស់រដ្ឋ គឺត្រូវអនុវត្តន៍ទៅតាមច្បាប់ក្បួនប្រកបដោយវិជ្ជាជីវ:ត្រឹមត្រូវ ហើយមានការគោរព និង ឲ្យតម្លៃចំពោះគ្នា គោរពតួនាទី ពេលវេលា ហើយខិតខំបំពេញការងារ ក្នុងការបម្រើសេវា តម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានល្អ ។
ឯកឧត្តម អភិបាលខេត្តសម្ពោធដាក់ឱ្យដំណើរការច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកប្រាសាទបាគង
- 1.0ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ
- 1.0ពាន់
- ដោយ vannak
-
កិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”
- 1.0ពាន់
- ដោយ vannak
-
ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នៅភូមិបង្កោង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
- 1.0ពាន់
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាត្រៀមរៀបកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
- 1.0ពាន់
- ដោយ vannak
-
អបអរសាទរ ខួបលេីកទី២១ (៧ វិច្ឆិកា ២០២៣ - ៧ វិច្ឆិកា ២០២៤)របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
- 1.0ពាន់
- ដោយ vannak
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤
- 1.0ពាន់
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្តីពីកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍
- 1.0ពាន់
- ដោយ vannak
-
ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅក្នុងស្រុកពួក ខេត្តសៀមរាប
- 1.0ពាន់
- ដោយ vannak
-
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា
- 1.0ពាន់
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសមរវាងអភិបាលរងខេត្តសៀមរាប និងលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប
- 1.0ពាន់
- ដោយ vannak