នារលៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំលេខ២ របស់រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំស្តីអំពីការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ (Covid 19)ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ញើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកស្នងការ ស្នងការរង លោកមេបញ្ជាការ បញ្ជាការរង លោកអភិបាលក្រុងស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។កិច្ចប្រជុំនេះដែរ ដើម្បីពិភាក្សាក្ញងការធានាបាននូវការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវិដ១៩ ក្រសួងទេសចរណ៍សូមស្នើ ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងប្រធានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់រាជធានី ខេត្ត សហការអនុវត្ត "វិធានសុវត្តិភាពទេសចរណ៍ ដូចខានក្រោម៖១ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍២ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍៣ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក៤ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក៥ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់រមណីយដ្ឋានទេសចរណ៍ និងវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍។ក្នុងនោះដែរ លោក ពៅ ពិសិដ្ឋ ប្រធានអង្គប្រជុំបានស្នើឲ្យរដ្ឋបាលក្រុង ស្រុក រៀបចំបង្កើតក្រុមការងារនេះ ចូលរួមជាមួយក្រុមការងារខេត្ត និងបន្តផ្សព្វផ្សាយអំពីសក្តានុពល តំបន់ទេសចរណ៍ក្នុងភូមិសាស្ត្រក្រុង ស្រុក ដើម្បីភ្ញៀវទេសចរជាតិ អន្តរជាតិ បានជ្រាប និងមកទស្សនាតំបន់ទេសចរណ៍ទាំងនេះ ព្រមទាំងឲ្យមានការបង្កើតក្រុមការងារចុះ ដោយប្រគល់ជូនមន្ទីរទេសចរណ៍រៀបចំក្រុមតូចៗ ដើម្បីចុះអនុវត្ត៕
រដ្ឋបាលខេត្តបើកកិច្ចប្រជុំស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ (Covid 19)
- 598
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 598
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 598
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 598
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 598
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 598
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 598
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 598
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 598
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 598
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 598
- ដោយ vannak