នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបអញ្ជើញអមដំណើរឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិន ប្រចាំនៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាជ្ញាធរខេត្ត រួមទាំងមន្រ្ដីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យការដ្ឋានខួងអណ្ដូងទឹកស្អាតចំនួនពីរកន្លែងស្ថិតនៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក និងនៅក្នុងភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន អនុវត្តរយៈពេល ២៤ ខែ ដោយចាប់ផ្ដើមពី ខែធ្នូ ឆ្នាំ ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ ២០២១ ។ គម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើឡើងនូវលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ និងចូលរួមកាត់បន្ថយភាពក្រីក្រ ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើលើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការខួងអណ្ដូង និងសាងសង់ស្រះទឹកសហគមន៍ ។ គម្រោងនេះនឹងត្រូវធ្វើការខួងអណ្តូងស្នប់សរុបចំនួន ៩៦៤ អណ្តូង ជីកស្រះទឹកសហគមន៍ចំនួន ១២ ស្រះ និងជីកស្រះទឹកសហគមន៍ដែលមានរៀបថ្មសរុបចំនួន ៤២ ស្រះ នៅក្នុងតំបន់មួយចំនួនដែលរងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងខេត្តគោលដៅចំនួន ១០ គឺ៖ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម ។ ចំពោះខេត្តសៀមរាប អណ្តូងទឹកស្អាតដែលត្រូវខួងមានសរុប ១០០ អណ្តូង ហើយគិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ខួងអណ្តូងបានចំនួន ៥៧ អណ្តូង និងសាងសង់ស្រះសហគមន៍មានរៀបថ្មបានចំនួន ៤ ស្រះ សម្រេចបានប្រមាណ ៩០% និងស្រះទឹកសហគមន៍ធម្មតាចំនួន ៣ ស្រះ សម្រេចបានប្រមាណ ៩០% នៃគម្រោង ។ គម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានរួមចំណែកជាមួយរាជរដ្ឋាភិបាលអនុវត្តផែនការយុទ្ធសាស្រ្ដជាតិសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទសម្រាប់ឆ្នាំ២០១៤-២០២៥ ដោយបានកំណត់ថា ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់តំបន់ជនបទត្រូវគ្របដណ្ដប់ឲ្យបាន ១០០% នៅឆ្នាំ ២០២៥ និងបានកំណត់ចក្ខុវិស័យថា មនុស្សគ្រប់រូបនៅក្នុងសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយនិរន្ដរភាព និងរស់នៅក្នុងបរិស្ថានស្អាតនៅឆ្នាំ ២០២៥ ៕
អណ្ដូងខួង ១០០ និងស្រះទឹក ៧ ដែលជាជំនួយរបស់ប្រទេសចិនកំពុងដំណើរការសាងសង់នៅស្រុកពួក និងស្រុកប្រាសាទបាគង
- 1.2ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទរដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីចំនួន ៩ ១២៥នាក់ ស្មេីនឹង ៨៦,១០% ស្រី ៥ ៥០៤នាក់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ខេត្តសៀមរាប
- 1.2ពាន់
- ដោយ vannak
-
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤
- 1.2ពាន់
- ដោយ vannak
-
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូឆ្នាំ២០២៤ខេត្តសៀមរាបទទួលបាននិទ្ទេសAចំនួន ២២១នាក់
- 1.2ពាន់
- ដោយ vannak
-
អង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋ មានរចនាប័ទ្មល្អឥតខ្ចោះ បង្កប់នូវឃ្លាំងពុទ្ធិ អាថ៌កំបាំងនៃគតិបណ្ឌិតដែលមិនចេះរីកស្ងួត ក្បួនច្បាប់វិទ្យាសាស្ត្រ តារាសាស្ត្រ ទស្សនវិជ្ជាខ្មែរ និងការត្រាស់ដឹង ចាក់ធ្លុះជ្រួតជ្រាបច្បាស់អំពីជម្រៅនៃច្បាប់ធម្មជាតិ ទំនាក់ទំនងនៃដំណើរគោរចប្រព័ន្ធផែនដី និង ចក្រវាឡ ដែលមានខ្លឹមសារ និងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា
- 1.2ពាន់
- ដោយ vannak
-
ក្រសួងអប់រំ យុវជន និងកីឡាចេគសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ០៨ តុលា ២០២៤
- 1.2ពាន់
- ដោយ vannak
-
ទិដ្ឋភាព នៃព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា
- 1.2ពាន់
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- ព័ត៌មានទេសចរណ៍
ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ដែលមានរយៈពេលពីរត្រូវបានបេីកដំណេីរការពីព្រឹកនេះតទៅ
- 1.2ពាន់
- ដោយ vannak
-
សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួប លើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
- 1.2ពាន់
- ដោយ vannak
-
ព្រឹត្តិការណ៍ពិព័រណ៍តាំងបង្ហាញម្ហូបអាហារល្បីៗ រវាងកម្ពុជា-ចិនជាផ្នែកមួយជម្រុញការផ្សព្វផ្សាយ ផលិតផលទេសចរណ៍ដ៏ទាក់ទាញ
- 1.2ពាន់
- ដោយ vannak
-
ពិធីដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃ វត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ) ខេត្តសៀមរាប
- 1.2ពាន់
- ដោយ vannak