ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាកាងារអំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងខេត្តសៀមរាបជាមួយលោកជំទាវ លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ។ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាបដល់ប្រតិភូទាំងអស់ថា ខេត្តសៀមរាបបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប្រចាំ ដោយបានធ្វើតេស្តជនសង្ស័យរកជំងឺកូវីដ ១៩ សរុបបានចំនួន ៧១៩ករណី ស្រី ២៧០នាក់ ការធ្វើតេស្តជនសង្ស័យសំណាកអវិជ្ជមានចំនួន ៧១២នាក់ ស្រី ២៦៩នាក់ និង តេស្ដ សំណាកវិជ្ជមានចំនួន ០៧ករណី ស្រី ០១នាក់ ក្នុងនោះរួមមាន ៖ ជនជាតិខែ្មរចំនួន ០៥នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន ០២នាក់ ព្រមទាំងបានព្យាបាលជាសះស្បើយទាំងអស់។ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថាខេត្តបានទទួលនិងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីក្រៅប្រទេស (ប្រទេសថៃ) នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដូចជាច្រក អន្តរជាតិប៉ោយប៉ែត អូរបីជាន់ ដូង និងច្រកអូរស្មាច់ ព្រមទាំងបានបញ្ជូនមកកាន់ទីតាំងមណ្ឌលត្រួត ពិនិត្យសុខភាព ខេត្តស្ថិតនៅសាលាគរុកោសល្យ និងវិក្រឹត ការខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យ ពិនិត្យ និងតាមដាន សុខភាពមុននឹងបញ្ជូនទៅទីតាំងចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមមូលដ្ឋានរបស់ខ្លួន ដោយគិតត្រឹម ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ មានចំនួន ៨៩២នាក់ ព្រមទាំងបានរៀបចំទីតាំ ងចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតា មបណ្ដាសាលារៀនក្នុងភូមិសាស្ត្រ ក្រុង ស្រុក នៃខេត្តសៀមរាបសរុបចំនួន ១៣០ទីតាំង។ ម្យ៉ាងទៀត អាជ្ញាធរខេត្តក៏បានបន្តធ្វើការផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺកូវីដ-១៩នេះជាប្រចាំផង ដើម្បីជៀសវាងមានរលកទី២ដែលអាចកើតមានឡើងជាយថាហេតុ៕
ឯកឧត្តម អភិបាលខេត្តជួបពិភាក្សាការងារជាមួយអង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលអំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងខេត្តសៀមរាប
- 618
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជួសជុល និងឈូសឆាយសម្រួលផ្លូវមុខតុលាការឆ្ពោះទៅសង្កាត់ជ្រាវ
- 618
- ដោយ vannak
-
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ
- 618
- ដោយ vannak
-
ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ
- 618
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- 618
- ដោយ vannak
-
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
- 618
- ដោយ vannak
-
ទិដ្ឋភាពក្រុងសៀមរាបនាពេលរាត្រី នៃការរៀបចំសោភ័ណភាពសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាប
- 618
- ដោយ vannak
-
ពិធីសែនក្រុងពាលី និងបួងសួងសុំសេចក្តីសុខសប្បាយដេីម្បីរៀបចំព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំព្រះពះខែ អកអំបុកខេត្ត
- 618
- ដោយ vannak
-
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមជាមួយនិងមន្ទីរអង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍កំសាន្តជាច្រេីន ដូចជា កម្មវិធីប្រណាំងទូក “ង” ការបង្ហាញពីផ្ទាំងទស្សនីយភាពសិល្បៈជាច្រេីនទម្រង់ កម្មវិធីជិះទូកកំសាន្ត កម្មវិធីត្រជាក់ស្រស់ស្រាយ ស្តង់ពិព័រណ៍ម្ហូបអាហារ ការប្រគុំតន្ត្រីស្គរដៃ តន្ត្រីសម័យ និងកម្មវិធីកំសាន្តសប្បាយជាច្រើនទៀត
- 618
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 618
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្ត Nanjng នៃសាធារណរដ្ឋប្រជាមានិតចិន
- 618
- ដោយ vannak