រសៀលថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកជីក្រែង បានរៀបចំកិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្រ្កាប ការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធ ដីព្រៃសហគមន៍ព្រៃឈើ ដីតំបន់ព្រៃលិចទឹក ដីតំបន់ការពារធនធានធម្មជាតិ ឬដីតំបន់ការពារ អភិរក្ស ក្នុងភូមិសាស្រ្តស្រុកជីក្រែង នៅសាលប្រជុំសាលាស្រុកជីក្រែង ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារទទួលបន្ទុកចុះស្រុកជីក្រែង និងស្រុកស្វាយលើ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្ត លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង លោកនាយកទីចាត់ការអន្តរវិស័យ នាយកទីចាត់ការផែនការ និងវិនិយោគ លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក អនុប្រធានបរិស្ថានខេត្ត លោកអនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងមន្ទីររ៉ែ និងថាមពលខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុកជីក្រែង លោកនាយករដ្ឋបាលស្រុក ប្រធាន អនុប្រធាន ការិយាល័យ អង្គភាពចំណុះស្រុកទាំង១៣ នាយសង្កាត់ និងនាយខណ្ឌរដ្ឋបាលព្រៃឈើជីក្រែង និងខ្វាវ សង្កាត់រដ្ឋបាលជលផលកំពង់ក្ដី និងអន្លង់សំណរ លោក លោកស្រី មេឃុំ និងមេភូមិ មន្រ្តីរាជការ និងពាក់ព័ន្ធសរុបចំនួន ១០៥ នាក់ ស្រី ០៥នាក់។ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ ១. មតិបើកអង្គប្រជុំរបស់ ឯកឧត្ដម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប២. អានរបាយការណ៍សង្ខេបរបស់រដ្ឋបាលស្រុកជីក្រែង ដោយ លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង៣. មតិចូលរួមពីសមាជិក សមាជិកា នៃអង្គប្រជុំ៤. មតិបូកសរុប និងបិទអង្គប្រជុំដោយ ឯកឧត្ដម ប្រធានអង្គប្រជុំ។ដោយយោងតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ កន្លងមក ហើយកិច្ចប្រជុំក្នុងថ្ងៃនេះ ផ្ដោតសំខាន់ទៅលើពីរចំណុចគឺ៖១. អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តតាមដាន និងហាមឃាត់ដាច់ខាតកុំឲ្យមានការចូលកាប់ទន្រ្ទានដីព្រៃគ្រប់ប្រភេទរបស់រដ្ឋបន្តទៀត។២. អាជ្ញាធរភូមិ ឃុំ ត្រូវស្រង់ទិន្នន័យអាស្រ័យផលយូរឆ្នាំរបស់ប្រជាពលរដ្ឋ។
កិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធដីរដ្ឋក្នុងភូមិសាស្រ្តស្រុកជីក្រែង
- 1.2ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 1.2ពាន់
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 1.2ពាន់
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 1.2ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 1.2ពាន់
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 1.2ពាន់
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 1.2ពាន់
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 1.2ពាន់
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 1.2ពាន់
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 1.2ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 1.2ពាន់
- ដោយ vannak