នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក លី សំរិទ្ធ អភិបាលរងខេត្តបានដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំទីក្រុងវៃឆ្លាតអាស៊ានលើកទី៣តាមរយៈវីដេអូបញ្ជូនរូបភាព និងសម្លេង ប្រតិភូកម្ពុជាក្រោមការដឹកនាំរួមរបស់ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានប្រតិភូកម្ពុជា និងមាន២៦ខេត្ត ក្រុងអន្តរជាតិនៃបណ្តាប្រទេសអាស៊ានចូលរួមផងដែរ។ កិច្ចប្រជុំនេះ សាធារណរដ្ឋសង្គមនិយមវៀតណាម ជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ហើយកិច្ចប្រជុំនេះតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video conference)។ក្នុងនាមប្រតិភូកម្ពុជា ឯកឧត្តម ងី ច័ន្ទទផល បានថ្លែងថាដោយប្រមូលផ្តុំឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពទីក្រុងវៃឆ្លាតនៃតំបន់រដ្ឋបាលទាំងបីរបស់ព្រះរាជាណាចក្រកម្ពុជា និង បញ្ហាCovid-19។ជាមួយគ្នានេះ អង្គប្រជុំបានអនុម័តគោលការណ៍ ២ចំណុចដូចខាងក្រោម ៖១-អនុម័តរៀបចំក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃបណ្តាញទីក្រុងវៃឆ្លាតអាស៊ាន(ASCN) ដែលគោលការណ៍ណែនាំដែលមានលក្ខណៈសាមញ្ញ និងជាក់ស្តែង ហើយការទំនាក់ទំនងនានា អាចប្រព្រឹត្តទៅតាមរយៈរដ្ឋាភិបាល ប្ញនិងផ្ទាល់ទៅខេត្ត-ក្រុងដែលជាសមាជិកទីក្រុងវៃឆ្លាតអាស៊ាន។ ២-អនុម័តសម្រាប់ការពង្រឹងភាពជាដៃគូរថែមទៀត ដើម្បីទទួលបាននូវបទពិសោធន៍ និងគំនិតថ្មីៗអំពីការរៀបចំទីក្រុងវៃឆ្លាត ដោយឯកភាពអនុញ្ញាតអោយពង្រីកបន្ថែមសមាជិកភាពASCNនៅឆ្នាំ២០២០។បន្ទាប់ពីការអនុម័តចំណុចខាងលើ អង្គប្រជុំនឹងពិនិត្យអំពីវឌ្ឍនភាពការងាររៀបចំទីក្រុងវៃឆ្លាតនៃប្រទេសនិមួយៗ និងកិច្ចប្រឹងប្រែងរួមពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតCovid-19នៃរដ្ឋាភិបាលក្នុងតំបន់៕
ប្រតិភូខេត្តសៀមរាបចូលរួមកិច្ចប្រជុំទីក្រុងវៃឆ្លាតអាស៊ានលើកទី៣ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video conference)
- 823
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 823
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 823
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 823
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 823
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 823
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 823
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 823
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 823
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 823
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 823
- ដោយ vannak