ផ្លូវភូមិតាវៀន និងភូមិជន្លង់ ចាប់ពីផ្លូវ ៧មករា (ចំណុចតារាងបាល់ភូមិជន្លង់) ដល់ផ្លូវក្រោយផ្សារលេី ជាគម្រោងចាក់កៅស៊ូបេទីម សាងសង់បាន ៧០%
គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ផ្លូវភូមិតាវៀន និងភូមិជន្លង់ ចាប់ពីផ្លូវ ៧មករា (ចំណុចតារាងបាល់ភូមិជន្លង់) ដល់ផ្លូវក្រោយផ្សារលេី ប្រវែង ៧៣០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូរំដោះទឹកអមសងខាងផ្លូវ មុខកាត់ 0.៨ម៉ែត្រ កំពុងដំណើរការសាងសង់សម្រេចបានប្រហែល ៧០ភាគរយ។ ផ្លូវនេះ បានរៀបចំដាក់លូបង្ហូរទឹក និងបានបង្ហាប់ឲ្យដីហាប់ល្អរួចរាល់ហេីយ ហេីយឥឡូវនេះគឺកំពុងដំណេីរការចាក់គ្រួសមិច និងកិនបង្ហាប់បន្ថែមទៀត រួចបន្ទាប់មកនឹងចាក់កៅស៊ូ អ៊ុតបេទីម AC តាមការកំណត់ក្នុងគម្រោងរបស់រដ្ឋបាលខេត្ត។ សូមបញ្ជាក់ថា ផ្លូវនេះជាផ្លូវមួយខ្សែក្នុងចំណោមគម្រោងក្នុងឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ដែលផ្លូវនេះមានប្រវែង ៧៩០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងដាក់លូរំដោះទឹកអមសងខាងផ្លូវ ចាប់ពីផ្លូវ ៧មករា (ចំណុចតារាងបាល់ជន្លង់) ដល់ផ្លូវក្រោយផ្សារលេី ស្ថិតនៅភូមិតាវៀន និងភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ដេីម្បីរៀបចំបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប។ដូចនេះសូមបងប្អូនសាធារណជនដែលរស់នៅតាមដងផ្លូវនេះ សូមយោគយល់អធ្យាស្រ័យ និងចូលរួមសហការទាំងអស់គ្នា។ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីឲ្យគម្រោងនេះអនុវត្តទៅបានតាមការគ្រោងទុក៕