នៅវត្តជ្រោយនាងងួនស្រុកស្រីស្នំខេត្តសៀមរាប នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងឯកឧត្តម អភិបាលខេត្តបានអមដំណើរឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បាននាំយកគ្រាប់ពូជបន្លែរបស់លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចែកជូនដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព"ជាលក្ខណៈគ្រួសារ" ចំនួន ៣ស្រុក ស្រុកស្រីស្នំ ស្រុកវ៉ារិន និងស្រុកអង្គរជុំ ដែលមានបងប្អូនប្រជាកសិករសរុបចំនួន ២១ ១៧៨គ្រួសារ សូមបញ្ជាក់ថាការចែកនេះមានរយៈពេលបីថ្ងៃដោយចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះតទៅ។លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ទោះជាកាលៈទេសៈណាក៏ដោយ។ លោក ង៉ាន់ ភិរុណ បានបញ្ជាក់ថាការផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃពីប្រព័ន្ធស្បៀងបម្រុងកម្ពុជានេះ គឺជាជំរុញការដាំដុះបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ជាការជួយបង្កើតការងារ និងបង្កើនជីវភាពប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ងាយរងគ្រោះ ជាពិសេសគ្រួសារបងប្អូនមួយចំនួនដែលត្រូវផ្អាកពីការងារ បងប្អូនចំណូលស្រុកមកពីប្រទេសជិតខាងដោយសារតែវិបត្តិជំងឺកូវី១៩ជាដើម។ ការដាំដុះនេះបានផ្តល់អត្ថប្រយោជន៍និងផ្តល់ផលចំណេញដល់ពួកគាត់ដោយកាត់បន្ថយចំណាយថវិកាទៅទិញនៅទីផ្សារ ចំណេញទាំងសុខភាព ព្រោះយើងបានដាំនិងថែទាំដោយខ្លួនឯងមិនបារម្ភពីបន្លែមានប្រើជីគីមីឬបន្លែនាំចូលពីឡើយ។ ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា ការអនុវត្តប្រព័ន្ឋនេះ គឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដល់ការលើកទឹកចិត្តនិងជំរុញចលនាបង្កើនការដាំដុះក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ដែលជាពិសេសនោះគឺផ្តោតទៅលើការយកចិត្តទុកដាក់ជាសំខាន់ជួយដល់ប្រជាកសិករគោលដៅជាអាទិភាព ដែលកំពុងប្រឈមនិងជីវភាពខ្វះខាត ឲ្យមានលទ្ធភាពរកប្រាក់ចំណូលគ្រួសារ តាមរយៈនៃការដាំដុះផលដំណាំ បន្ថែមពីលើការងារបង្កបង្កើនផលស្រូវស្រែនោះ។ ម្យ៉ាងទៀត ការអនុវត្តកម្មប្រព័ន្ធស្បៀងបំរុងនេះ គឺឆ្ពោះទៅរកការបង្កបង្កើនផលដំណាំសុវត្ថិភាព ដែលជាគោលការណ៍ដើម្បីសុខភាព តាមរយៈនៃការបរិភោគចំណីអាហារដែលគ្មានជាតិគីមី។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថពុំមែនជាស្ថាប័នជំនាញកសិកម្មនោះទេ ក៏ប៉ុន្តែជាស្ថាប័នដែលមានទំនួលខុសត្រូវ លើការចាត់ចែងនិងផ្តល់លទ្ធភាព ដើម្បីឲ្យកិច្ចការទាំងនេះ មានដំណើរការល្អនៅថ្នាក់ក្រោមជាតិ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញកសិកម្ម។ឯកឧត្តម បានបញ្ជាក់បន្ថែមថា នៅចំពោះមុខនេះសម្រាប់កសិករដែលកំពុងជួបបញ្ហាប្រឈមនឹងជីវភាពខ្វះខាត ដោយសារតែវិស័យទេសចរណ៍ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង៕
បងប្អូនប្រជាកសិករចំនួន ២១ ១៧៨គ្រួសារ មកពីស្រុកចំនួន៣ ទទួលបានគ្រាប់ពូជបន្លែដោយឥតគិតថ្លៃពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា
- 558
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចនួន ១៤៤គ្រួសារ នៅស្រុកជីក្រែង
- 558
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ឆ្នាំទី១០ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤៖០០នាទី នៅបរិវេណ វត្តរាជបូណ៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ ដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាការរួមចំណែកក្នុងការជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។
- 558
- ដោយ vannak
-
ថវិកាចំនួន២០ ៣៨៥ ០០០រៀល ត្រូវបានដ្ឋបាលខេត្តប្រគល់ជូនសាខាកាកបាទក្រហមក្នុងឱកាសខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣
- 558
- ដោយ vannak
-
នៅសល់ ៥ទៀតនឹងឈានដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។
- 558
- ដោយ vannak
-
ពិធីចុះហត្ថលេខាលើផែនការសកម្មភាព ដើម្បីអនុវត្តតាមខ្លឹមសារអនុសារណៈនៃការយោគយល់គ្នារវាងខេត្តសៀមរាប និងខេត្តបារៀ-វង់តាវ
- 558
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តសៀមរាប
- 558
- ដោយ vannak
-
យុវជននៅខេត្តសៀមរាបចំនួន៣០០នាក់ បានទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល ៦ខែពីសមាគមក្លឹបទេសចរណ៍សៀមរាប
- 558
- ដោយ vannak
-
ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ
- 558
- ដោយ vannak
-
សន្និសីទលើកទី១ ក្រោមប្រធានបទ ការគ្រប់គ្រងកាកសំណល់ភក់
- 558
- ដោយ vannak
-
ជំនួបសម្តែងការគួសមរបស់គណៈប្រតិភូសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង
- 558
- ដោយ vannak