ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២០ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួម ពិធីបើកសិក្ខាសាលាស្តីពី ការអភិវឌ្ឍន៍ដោយចីរភាព សម្រាប់មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា លោកស្រី យូ សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថាសិក្ខាសាលានេះពិតជាមានប្រយោជន៍ និងមានភាពចាំបាច់ណាស់ សម្រាប់នាំយកមកជាមួយនូវព័ត៌មានថ្មីៗ ពីការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងការអភិវឌ្ឍន៍ដោយចីរភាព ដែលផ្តោតលើចំណេះដឹងវិទ្យាសាស្ត្រ នៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ទីក្រុង ប្រកបដោយនិរន្តរភាព ការអភិរក្យជីវៈចម្រុះ វិទ្យាសាស្ត្រ និងនវានុវត្តន៍ជាដើម រួមទាំងការណែនាំនូវវិធានការមួយចំនួន ក្នុងការចូលរួមដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន ដែលអាចជាវិភាគទានដល់ការដោះស្រាយបញ្ហានៅថ្នាក់ជាតិ និងអាចឈានដល់ថ្នាក់ពិភពលោកទៀតផង។ សំខាន់ជាងនេះទៀត ផ្តើមចេញពីចំណេះដឹងនេះ យើងអាចធើ្វការបញ្ជ្រាបការងារឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍន៍តាមវិស័យរបស់ខ្លួនផងដែរ។លោកស្រីបានបន្ថែមទៀតថា សិក្ខាសាលានេះ គឺជាយន្តការមួយផងដែរ ក្នុងការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ តាមរយៈការលើកកម្ពស់ចំណេះដឹង ការកសាងសមត្ថភាពជាដើម។ នៅពេលដែលយើងមានធនធានមនុស្សនៅមូលដ្ឋាន នោះយើងអាចមានសមត្ថភាពអនុវត្តគោលនយោបាយ ដែលថ្នាក់ជាតិបានដាក់ចេញ និងជំរុញសន្ទុះ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ផងដែរ។
សិក្ខាសាលាស្តីពី ការអភិវឌ្ឍន៍ដោយចីរភាព សម្រាប់មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិ
- 568
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 568
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 568
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 568
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 568
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 568
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 568
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 568
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 568
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 568
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 568
- ដោយ vannak