ថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅបរិវេណសាលាស្រុកប្រាសាទបាគង និងសាលាឃុំស្ពានត្នោតស្រុកជីក្រែង ខេត្តសៀមរាប មានពិធីសំណេះសំណាល និងផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រនៅតាមសហគមន៍ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី មន្ត្រីរាជការថ្នាក់ដឹកនាំខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ មកពីមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានស្រុក និងបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិទាំងពីស្រុក។ ក្រោយពីបានស្តាប់របាយការណ៍សង្ខេបរបស់លោកអភិបាលស្រុកទាំងពីរ និងលោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អំពីវឌ្ឍនភាពជាច្រើនវិស័យរបស់ស្រុក និងវឌ្ឍនភាពនានារបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារួច លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចតែងតែយកចិត្តទុកដាក់លើសុខទុក្ខ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រក្នុងសហគមន៍ សមតាមទិស ពាក្យស្លោក «មិនទុកប្រជាពលរដ្ឋណាម្នាក់ ស្លាប់ ដោយសារអត់អាហារ » ។ ដូចនេះ រាជរដ្ឋាភិបាល កម្ពុជា តាមរយៈ ក្រសួង សង្គម កិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ដែលមន្ទីតសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ខេត្ត បានសហការជាមួរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកទាំងពីរ ដើម្បីរៀបចំនូវកម្មវិធីផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងឆ្នាំ២០២០ នេះ ។សូមញ្ចាក់ដែរថាក្នុងថ្ងៃនេះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បាននាំអំណោយរបស់រាជរដ្ឋាភិបាលចែកជូនបងប្អូនរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងស្រុកចំនួនពីរ គឺស្រុក ប្រាសាទបាគង និងស្រុកជីក្រែង សម្រាប់ស្រុកប្រាសាទបាគង មានគ្រួសារចំនួន ១១៥គ្រួសារ ស្រុកជីក្រែងសរុបចំនួន ១៩៥គ្រួសារ ដោយក្នុង មួយគ្រួសារទទួល បានអង្ករចំនួន ២០គីឡូក្រាម មីម៉ាម៉ា ០១កេស ប៊ីចេង ២.៥គីឡូក្រាមទឹកស៊ីអ៊ីវ ០១យួរ និងត្រីខកំប៉ុង ០១ យួរ៕
ពិធីសំណេះសំណាល និងផ្ដល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រ ចំនួន ៣១០គ្រួសារ
- 752
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 752
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 752
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 752
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 752
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 752
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 752
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 752
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 752
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 752
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 752
- ដោយ vannak