រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធី​សំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ និងចាស់ជរាគ្មានទីពឹង ចំនួន ៣១៤គ្រួសារ

ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០​ នៅបរិវេណវត្តចេកក្អូវឃុំស្រែខ្វាវ​ ស្រុក​អង្គរជុំ​ និងបរិវេណវត្តប្រាសាទ​ ឃុំជប់តាត្រាវ​ ស្រុកអង្គរធំ​ មានពិធីសំណេះ​សំណាលសួរ​សុខទុក្ខ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះ​ដោយ​សារ​គ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងចាស់ជរាគ្មានទីពឹង​ ដឹកនាំដោយ​ លោក​ស្រី​ យូ​ សុភា​ អភិបាល​រងខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និង​ ឯកឧត្ដម​ លោក​ជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​ខេត្ត​ ចុះជួយមូលដ្ឋានស្រុកអង្គរជុំ លោកប្រធាន​ អនុប្រធាន​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ អាជ្ញាធរមូលដ្ឋាន​ និងបងប្អូនប្រជាពលរដ្ឋរងគ្រោះ​ ដោយសារគ្រោះធម្មជាតិ ចាស់ជរា​គ្មានទីពឹង​ និងជនងាយរងគ្រោះជាច្រេីននាក់។ ពិ​ធីជួ​ប​សំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ជូនដល់​លោកយាយ លោកតា និងបងប្អូន ប្រជាពលរដ្ឋរងគ្រោះដោយសារ​គ្រោះ​ធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាចាស់ជរាក្រីគ្មានទីពឹង ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយដែលបាន​ និងកំពុងរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត​។ ការផ្ដល់អំណោយជូនដល់ពួកគាត់នាពេលនេះ​ គឺជាការចែក​រំលែកដល់ពួកគាត់​ ដេីម្បីជួយសម្រាល​ការលំបាក និងការជួយគ្នាក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់​ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំ​គ្រប់កាលៈ​ទេសៈ ដោយមិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ និងគណបក្សនយោ​បា​យ​ណា​មួយ​ឡើយ។អំណោយ​ដែលបានផ្ដល់ជូនពេលនេះ​ គឺជាគ្រឿងឧបភោគ​បរិភោគ ជូនដល់ លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ​ជួប​ការ​​លំបាក​​ដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ក៏ដូចជាចាស់ជរា ក្រីក្រគ្មានទីពឹង ស្ថិតក្នុងភូមិសាស្រ្តស្រុកអង្គរជុំ​ ខេត្តសៀមរាប ចំនួ​ន​​ ១៧៥​គ្រួសារ ដោយក្នុង​ ០១គ្រួសារ​ ទទួល​បាន​ អង្ករ​ ចំនួន​ ២០គីឡូ​ក្រាម​ មីម៉ាម៉ា​ ចំនួន​ ០១កេស​ ប៊ីចេង​ ២.៥គីឡូ​ក្រាម​ ចំនួន​ ០១ថង់ទឹកស៊ីអុីវ​ និងទឹកត្រី​ ចំនួន​ ០១យួរ​ ត្រីខកំប៉ុង​ ចំនួន​ ០១​យួរ៕

អត្ថបទទាក់ទង