នៅរសៀលថ្ងៃព្រហស្បតិ៍ ៩ រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិតសម្រាប់បន្ធូរបន្ថយទោស និងលើកលែងទោស នៅពន្ធនាគារខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិតសម្រាប់បន្ធូរបន្ថយទោស និងលើកលែងទោស នៅពន្ធនាគារខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំគណ:កម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិតនៅពន្ធនាគារខេត្តសៀមរាប សម្រាប់ស្នើសុំបន្ធូយបន្ថយទោស និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអ៉ំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី ២៩-៣០-៣១ ខែ តុលា ឆ្នាំ ២០២០ ខាងមុខនេះ ។លោក ភាន ឆវ័ន្ត ប្រធានអង្គភាពពន្ធនាសៀមរាប បានរាយការណ៍ជាសង្ខេបជូនអង្គប្រជុំពីសកម្មភាពរបស់ក្រុមការងារប្រឡងប្រណាំងពន្ធនាគារដោយលើកយកចំណាត់ថ្នាក់ប្រឡងប្រណាំងរបស់ទណ្ឌិតម្នាក់ ៗ មកប្រជុំពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តួទុក្ខដាក់ ដើម្បីសុំគោលការណ៍ពិនិត្យ និងសម្រេចពីឯកឧត្តមប្រធានគណ:កម្មការខេត្ត ស្នើជូនប្រធានគណ:កម្មាធិការថ្នាក់ជាតិពិនិត្យ និងសម្រេច ។ កិច្ចប្រជុំនេះកមានការអញ្ជើញចូលរួមពី លោកស្នងការរងនគរបាលខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត លោកប្រធានអង្គភាពពន្ធនាគារខេត្តសៀមរាប លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងសមាជិកគណ:កម្មការផងដែរ ។ លោក អភិបាលរងខេត្តបាមផ្តាំផ្ញើរជូនអង្គប្រជុំដូចខាងក្រោម:-ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការ សួរសុខទុក្ខពីសំណាក់ក្រុមគ្រួសាររបស់ជនជាប់ឃុំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីបញ្ហានៃការចំលងនៃជំងឺ Covid 19 ។ -ត្រូវពង្រឹងការគ្រប់គ្រងអោយមានកម្រិតខ្ពស់ ចំពោះកិច្ចការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ផ្ទៃក្នុងអង្គភាពពន្ធនាគារទាំងមូល ។-ត្រួតពិនិត្យអោយបានច្បាស់លាស់ចំពោះការនាំចូលគ្រឿងញៀន និងសាធាតុញៀនផ្សេងៗ និងទួរសព្ទ និងវិទ្យុទាក់ទងនានាពីខាងក្រៅចូលដល់បន្ទប់ឃុំឃាំងរបស់ទណ្ឌិត។ -ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងស្មោះត្រង់ចំពោះអង្គភាព។ -ត្រូវសំអាតបរិស្ថានជុំវិញអង្គភាពអោយបានស្អាតកុំអោយមានទឹកដក់បង្កអោយមានម៉ូស ដើម្បីការពារជំងឺដែរឆ្លងតាមរយះម៉ូសខាំ ដូចជាជំងឺឈីក និងគ្រុណឈាម...។-ត្រូវដាក់ពិន័យ នឹងណែនាំចំពោះមន្ត្រីពន្ធនាគារណាដែរបានប្រព្រឹត្តបទល្មើសផ្សេងៗ និងខុសវិន័យក្នុងអង្គភាព ។កិច្ចប្រជុំនេះរៀបចំនៅអង្គភាពពន្ធនាគារខេត្តសៀមរាប៕
កិច្ចប្រជុំគណ:កម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិតនៅពន្ធនាគារខេត្តសៀមរាប
- 625
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 625
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 625
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 625
- ដោយ vannak
-
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤
- 625
- ដោយ vannak
-
អបអរសាទរ ទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”១ ធ្នូ ២០២៤
- 625
- ដោយ vannak
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
- 625
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តជីវាំង នៃសាធារណរដ្ឋប្រជាមានិតចិន
- 625
- ដោយ vannak
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកណែនាំឱ្យសមត្ថកិច្ចអនុវត្តវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ
- 625
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ (កសិ-ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២)រយៈពេល៣ថ្ងៃ
- 625
- ដោយ vannak
-
ការដាក់តាំងសារអប់រំសុខភាពលើតុ ស្តីពីតិចស្ករ តិចអំបិល តិចខ្លាញ់ តាមភោជនីយដ្ឋាន និង ហាងលក់អាហារ
- 625
- ដោយ vannak