នារសៀលថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជ៉ំក្រុមការងារបច្ចេកទេសមន្ទីរទេសចរណ៍ខេត្ត ដើម្បីពង្រឹងការអនុវត្តកាន់តែមានប្រសិទ្ធភាពខ្ពស់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ក្នុងកែប្រែមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ខារ៉ាអូខេ (KTV) ទៅជាភោជនីយដ្ឋាន (បណ្តោះអាសន្ន) ក្នុងបរិបទទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះ លោក អភិបាលរងខេត្ត បានជំរុញ និងណែនាំអោយមន្ទីរទេសចរណ៍ត្រូវសហការជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យ ណែនាំវិធានការពារសុវត្ថិភាពសុខាភិបាល ដល់ម្ចាស់អាជីវកម្មតាមមូលដ្ឋានដែរកំពុងបើកដំណើរការ និងស្នើអោយម្ចាស់អាជីវកម្មមកដាក់ពាក្យស្នើស៉ំអាជ្ញាបណ្ណទេសចរណ៍អោយបានឆាប់រហ័ស ដើម្បីក្រុមការងារចុះត្រួតពិនិត្យ និងវាយតំលៃតាម លក្ខណៈបច្ចេកទេសថាពិតជាស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលហើយឬនៅ ប្រសិនជាស្របហើយនោះយើងនឹងអនុញ្ញាតជូនដល់ពួកគាត់។ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាដល់ម្ចាស់អាជីវកម្ម ទេសចរណ៍ទាំងអស់ត្រូវបន្តចូលរួមគ្នាក្នុងការទប់ស្កាត់ការីករាលដាលកូវីដ-19 តាមរយៈការរៀបចំបុគ្គលិកប្រចាំកាសម្រាប់វាស់កំដៅ លាងសម្អាតដៃដោយអាកុល ឬជែលអោយបានញឹកញាប់ បុគ្គលិកត្រូវពាក់ម៉ាស់ជាប្រចាំក្នុងពេលបំពេញការងារ និងការរក្សាឱ្យបានគម្លាតបុគ្គល និងគម្លាតសង្គម ដែលជាវិធានសុវត្ថិភាពសម្រាប់អាជីវកម្ម និងប្រជាពលរដ្ឋទូទៅ ជាពិសេសគឺស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ កិច្ចប្រជុំនេះរៀបចំនៅរដ្ឋបាលខេត្តសៀមរាប ។
- cambodia
- Siemreap
- SiemReapMyHome
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
កិច្ចប្រជុំក្រុមការងារបច្ចេកទេសមន្ទីរទេសចរណ៍ខេត្ត ដើម្បីពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេចរណ៍កាន់តែមានប្រសិទ្ធភាពខ្ពស់
- 649
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 649
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 649
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 649
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 649
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 649
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 649
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 649
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 649
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 649
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 649
- ដោយ vannak