រសៀលថ្ងៃច័ន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក យន់ សុីភន ប្រធានក្រុមប្រឹក្សាស្រុក និងប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង ព្រមទាំងលោក លោកស្រី គណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានចុះសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន ១គ្រួសារ នៅភូមិអន្លង់ព្រីងក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ការចែកអំណោយនេះ ទទួលបាន អង្ករ ២០គីឡូក្រាម មីជាតិ១កេះ ត្រីខ១យួរ ទឹកត្រី១យួរ មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ និង ថវិកា ១០០,០០០រៀល។ ក្នុងនោះដែរលោក យន់ សុីភន ប្រធានក្រុមប្រឹក្សាស្រុកនិងប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានឧបត្ថម្ភសង័្កសី ១១សន្លឹក និងរដ្ឋបាលឃុំអន្លង់សំណរ ឧបត្ថម្ភសង័្កសី ៩សន្លឹក សរុប ២០សន្លឹក ជាមួយគ្នានេះក្រុមការងារក៏បានបន្តចុះសួរសុខទុក្ខនិងសំណេះសំណាលដល់បងប្អូនពលករដែលត្រឡប់មកពីក្រៅប្រទេស បានដាក់ខ្លួនអោយនៅដាច់ដោយឡែក១៤ថ្ងៃ នៅមណ្ឌលឃុំកំពង់ក្តីផងដែរ ។
