ថ្ងៃពុធ ៦កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប បានបេីកសិក្ខាសាលា ស្ដីពីការប្រេីប្រាស់ប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ អំពីព័ត៌មានគ្រោះមហន្តរាយនៅតាមតំបន់ដែលបានកំណត់ក្រោមគណៈអធិបតីភាព ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ នៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប លោក ទេព សុខា អនុប្រធានកម្មវិធីគ្រោះមហន្តរាយ និងមានការចូលរួមពីមន្ត្រីបង្គោលគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ខេត្ត ចំនួន ០៧ខេត្តគឺ ខេត្តសៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់ សរុបចំនួន ២២នាក់។ ប្រព័ន្ធប្រកាសឲ្យដឹងជាមុន ១២៩៤ ជាលេខកូដប្រេីក្នុងទូរស័ព្ទ គាំទ្រដោយរាជរដ្ឋាភិបាល ហេីយលេខកូដខ្លីនេះ អាចប្រេីក្នុងការចុះឈ្មោះ ឬតេហៅចេញ ដោយឥតគិតថ្លៃ ដេីម្បីផ្សព្វផ្សាយឲ្យដឹងមុនអំពីព័ត៌មានគ្រោះមហន្តរាយនៅតាមតំបន់ដែលបានកំណត់ដោយប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ ក្នុងគោលបំណងដេីម្បីទទួលបានព័ត៌មានត្រឹមត្រូវ មានប្រសិទ្ធិភាពល្អ និងជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗ ដេីម្បីជួយសម្រួលការងារការគ្រប់គ្រងគ្រោះមហន្តរាយទូទាំងប្រទេស។ ប្រព័ន្ធនេះនឹងផ្ដល់ជំនួយលេីការប្រាប់នូវ ពេលវេលា និងការប្រកាសឲ្យដឹងមុនឲ្យកាន់តែមានសុក្រឹតភាព ត្រឹមត្រូវ និងជឿទុកចិត្តបាន។ ម្យ៉ាងទៀត សិក្ខាសាលានេះ គឺដើម្បីធ្វេីបច្ចុប្បន្នភាពព័ត៌មានប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤ និងបណ្ដុះបណ្ដាលបន្ថែមលេីមន្ត្រីបង្គោលទទួលការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តឲ្យកាន់តែយល់ច្បាស់ពីរបៀបប្រេីប្រាស់ប្រព័ន្ធ ការបញ្ចូលព័ត៌មាន បញ្ជូលព័ត៌មាន ការមេីលព័ត៌មាន ការចុះឈ្មោះ ការផ្ញេីសារចេញជាអក្សរ និងការផ្ញេីសារចេញជាសំឡេង ៕
