នាព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០២០ លោក សុខ ណារ៉េត អភិបាលរងនៃគណ:អភិបាលស្រុកតំណាងលោកស្រី ម៉ននីរង្សី អភិបាលនៃគណ:អភិបាលស្រុក បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នៅវិទ្យាល័យក្រឡាញ់ ដោយមានសមាភាព គ្រូង្ហាត់ផ្នែកទ្រឹស្ដី គ្រូបង្ហាត់កុំព្យូទ័រ លោកមេឃុំ ស្មៀនឃុំ ប្រធានក្រុមចុះឈ្មោះបោះឆ្នោត និងការីកុំព្យូទ័រ សរុប ៤២នាក់ ស្រី ០៦នាក់។ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរលោក អភិបាលរងស្រុក ក៏បានផ្ដាំផ្ញើដល់ក្រុមកាងារចុះឈ្មោះបោះឆ្នោត(ក ច ប) និងលោកមេឃុំ ស្មៀនឃុំទាំងអស់បន្តយកចិត្តទុកដាក់ចូលរួមឱ្យបានពេញលេញតាមកម្មវិធីនៃវគ្គបណ្ដុះបណ្ដាល ដើម្បីបង្កើនចំណេះដឹង សមត្ថភាព យកទៅអនុត្តឱ្យបានត្រឹមត្រូវតាមបទបញ្ជា បែបបទ នីតិវិធី ក្រមសីលធម៌ តួនាទី និងភារកិច្ច និងត្រូវចាត់ទុកថាការអនុវត្តកិច្ចការនេះ គឺជាផ្នែកមួយនៃការបម្រើសេវាជូនប្រជាពលរដ្ឋ។ ដូច្នេះ សូមលោក លោកស្រី បម្រើសេវានេះប្រកបដោយភាពរួសរាយ រាក់ទាក់ ហ្មត់ចត់ ពន្យល់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងយល់ច្បាស់អំពីឯកសារបម្រើឱ្យពិនិត្យផ្ទៀងផ្ទាត់ជាមួយបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត និងបម្រើសេវាជូនពួកគាត់ឱ្យទាន់ពេលវេលា។ លោកក៏បានបញ្ជាក់បន្ថែមថា ដោយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២០នេះមានរយៈពេលកំណត់ដោយ គ.ជ.ប គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដូច្នេះ រដ្ឋបាលឃុំ និងក្រុមចុះឈ្មោះបោះឆ្នោតតាមបណ្ដាឃុំទាំង១០ នៃស្រុកក្រឡាញ់ យកចិត្តទុកដាក់អនុវត្តសម្រេចឱ្យ បានតាមគោលដៅ ហើយបញ្ជីឈ្មោះបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ តាមរយៈការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត ការកែតម្រូវឈ្មោះនិងទិន្នន័យអ្នកបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតជាដើម៕
