បន្ទាប់ពីចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០រួចមក រដ្ឋបាលខេត្តសៀមរាប បានរៀបចំបង្កើតក្រុមការងារចំនួន ០៦ក្រុម ដើម្បីចុះវាស់វែង និងរុះរើសំណង់ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារបានចុះអនុវត្តទទួលលទ្ធផល ដូចជាផ្លូវដែលវាស់វែងបាន សរុបចំនួន ៖ ០៧ ខ្សែ ( WN-01, WS-06, WN-03,AD-02, AD-03, AD-06, AD-19)។ទន្ទឹមគ្នានេះ រដ្ឋបាលខេត្ត សូមកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការសាងសង់ផ្លូវនេះ ដែលបានស្ម័គ្រចិត្តរុះរើនូវសំណង់ តូប ឬរបង។ រដ្ឋបាលខេត្ត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារចុះវាស់វែងនិងក្រុមការងារដែលចុះសម្របសម្រួលការងារសាងសង់ផ្លូវនេះ ដែលបាននឹងកំពុងមមាញឹកក្នុងការចុះអនុវត្តការងារភារកិច្ចរបស់ខ្លួនដោយពុំគិតពីថ្ងៃឈប់សម្រាក។ដូចនេះ រដ្ឋបាលខេត្តសង្ឃឹមថាអ្វីដែលសម្រេចបានមកដល់ថ្ងៃនេះ នឹងបន្តរហូតដល់ផ្លូវទាំង៣៨ខ្សែ សាងសង់រួចរាល់តាមផែនការគ្រោងទុក ជាពិសេសការបង្ហាញឲ្យឃើញនូវបទពិសោធន៍ការងារ និងឆន្ទះរបស់ប្រជាពលរដ្ឋក្នុងក្របខណ្ឌកិច្ចអភិវឌ្ឍន៍ខេត្ត ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ឬប្រជាជនក្នុងខេត្ត ក្រោមទិសស្លោក សៀមរាបផ្ទះខ្ញុំ។
ក្រុមការងារចម្រុះកំពុងមមាញឹកក្នុងការចុះវាស់វែង និងពិនិត្យការរុះរើសំណង់លើផ្លូវទាំង ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប
- 706
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 706
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 706
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 706
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 706
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 706
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 706
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 706
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 706
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 706
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 706
- ដោយ vannak